ចំណេះដឹង និង ព័ត៌មាន

Uncategorized

សម្តេច ហ៊ុន សែន៖ ព្រឹតិ្តការណ៍ស៊ីហ្គេមគោលដៅធំបំផុតមិនមែន«លុយ» តែធ្វើឱ្យពិភពលោកស្គាល់កម្ពុជា

5/17/2023
ភ្នំពេញ៖ ជាថ្មីម្តងទៀត សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លើយមតិរិះគន់អំពីការមិនយកលុយពីកីឡាករដែលមកចូលរួមប្រកួតស៊ីហ្គេមលើកទី២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្តេច បានមានប្រសាសន៍ថា គោលដៅធំបំផុតរបស់កម្ពុជាដែលចង់បានគឺមិនមែនលុយទេ តែធ្វើឱ្យប្រទេសទាំងក្នុងតំបន់ និងពិភពលោកបានស្គាល់កម្ពុជា។
~
អត្ថបទដោយ៖
Phoung Somphors
Tax

ក្រុមហ៊ុនចំនួន៦ទៀត ត្រូវបានពន្ធដារ កោះហៅឲ្យទូទាត់បំណុលពន្ធជូនរដ្ឋ

5/16/2023
អគ្គនាយកដ្ឋានពន្ធដារ កោះហៅម្ចាស់ក្រុមហ៊ុនចំនួន៦ ឲ្យចូលខ្លួនទូទាត់បំណុលពន្ធជូនរដ្ឋ ដោយមិនឲ្យលើសពី ១៥ថ្ងៃ បន្ទាប់ពីការជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ ដោយផ្អែកតាមច្បាប់ស្តីពីសារពើពន្ធ និងប្រកាសស្តីពីការគ្រប់គ្រងបំណុលពន្ធ។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

Khmer Foundation Appraisal ជាប់ជាក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច

5/15/2023
និយ័តករបរធនបាលកិច្ច (ន.ប.ធ)​ បានទទួលស្គាល់ក្រុមហ៊ុន ខ្មែរ ហ្វោនដេសិន អឹព្រហ្សល ខូអិលធីឌី (Khmer Foundation Appraisal Co., Ltd) ជាក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច ដោយក្រុមហ៊ុននេះ បានបំពេញតាមលក្ខខណ្ឌតម្រូវគ្រប់គ្រាន់តាមបទប្បញ្ញត្តិជាធរមាន។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

រដ្ឋាភិបាលចិន អនុញ្ញាតឱ្យ«ម្រេចកម្ពុជា» នាំចេញចូលទៅទីផ្សារក្នុងប្រទេសរបស់ខ្លួនជាលើកដំបូង!

5/13/2023
ទីតាំងដាំម្រេចចំនួន ២៨កន្លែង និងរោងចក្រវេចខ្ចប់ចំនួន៧កន្លែង ត្រូវបានចុះបញ្ជីនិងទទួលបានការអនុញ្ញាតពីភាគីប្រទេសចិន ក្នុងការនាំចេញទៅកាន់ទីផ្សាររបស់ចិន។នេះបើតាមការចុះផ្សាយរបស់ស្ថានទូតប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១២ ខែឧសភានេះ។
~
អត្ថបទដោយ៖
Phoung Somphors
Tax

ក្រុមហ៊ុនចំនួន ៣ ត្រូវបានអគ្គនាយកដ្ឋានពន្ធដារ ឱ្យទូទាត់បំណុលពន្ធជូនរដ្ឋ

5/12/2023
អគ្គនាយកដ្ឋានពន្ធដារ បានកោះហៅម្ចាស់ក្រុមហ៊ុនចំនួន៣ ឲ្យចូលខ្លួនមកទូទាត់បំណុលពន្ធជូនរដ្ឋ ដោយមិនឲ្យលើសពី ១៥ថ្ងៃ បន្ទាប់ពីការជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១០ ខែឧសភាឆ្នាំ២០២៣នេះ ដោយផ្អែកតាមច្បាប់ស្តីពីសារពើពន្ធ និងប្រកាសស្តីពីការគ្រប់គ្រងបំណុលពន្ធ។
~
អត្ថបទដោយ៖
Phoung Somphors
អាជីវកម្មខ្នាតតូចនិងមធ្យម

«ពិព័រណ៍ផ្សារណាត់មិត្តភាពកម្ពុជា-វៀតណាម» នឹងរៀបំរយៈពេល៥ថ្ងៃនៅបរិវេណផ្សារគំរូព្រំដែននៅ ខេត្តត្បូងឃ្មុំ

5/20/2023
មន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំដោយមានការគាំទ្រពីក្រសួងពាណិជ្ជកម្ម រដ្ឋបាលខេត្តត្បូងឃ្មុំ និងវិស័យឯកជន នឹងរៀបចំពិព័រណ៍ផ្សារណាត់មិត្តភាពកម្ពុជា-វៀតណាម នាថ្ងៃទី០១-០៥ ខែមិថុនា ឆ្នាំ២០២៣ខាងមុខ នៅក្នុងបរិវេណផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ) ដែលស្ថិតនៅភូមិដារកណ្តាល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
~
អត្ថបទដោយ៖
Phoung Somphors
Uncategorized

ស្ត្រីម្នាក់ ត្រូវឃាត់ខ្លួនពីបទផ្សំគំនិតលួច«លុយ» គ្រូកីឡាជនជាតិឡាវម្នាក់

5/11/2023
កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីផ្សំ គំនិតលួចប្រាក់ចំនួន ៩២០ដុល្លា និងប្រាក់ឡាវចំនួន ៤០ម៉ឺនគីប ពីបុរសជនជាតិឡាវម្នាក់ដែលជាគ្រូបង្រៀនកីឡា។ ហេតុការនេះបានកើតឡើងនៅក្នុងសង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
~
អត្ថបទដោយ៖
Phoung Somphors
Uncategorized

សម្តេច ហ៊ុន សែន ប្រកាសផ្តល់ថិវកា ១ម៉ឺនដុល្លារ ដល់កីឡាការិនី ប៊ូ សំណាង ដែលតស៊ូរត់ក្រោមដំណក់ទឹកភ្លៀងរហូតដល់ទីបញ្ចប់

5/10/2023
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថមថវិកាចំនួន ១ម៉ឺនដុល្លារ ដល់កីឡាការិនី ប៊ូ សំណាង ដែលមានភាពអំណត់តស៊ូរត់ក្រោមដំណក់ទឹកភ្លៀងរហូតដល់គោលដៅក្នុងការប្រកួតរត់ចម្ងាយ ៥,០០០ម៉ែត្រ កំពុងល្បីនៅតាមបណ្តាញសង្គម និងមានសប្បុរសជនបន្តឧបត្ថម្ភជាថវិកាជាបន្តបន្ទាប់ដល់កញ្ញា។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

សម្ដេច ហ៊ុន សែន​ ឱ្យ កម្ពុជា-សិង្ហបុរី ពិនិត្យ​ការ​អនុវត្ត​​កិច្ចព្រមព្រៀងនិងអនុស្សរណៈលើវិស័យថាមពល និងទីផ្សារកាបោន

5/20/2023
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ស៊ុន បានលើកទឹកចិត្តឱ្យភាគីកម្ពុជា-សិង្ហបុរី ពិនិត្យមើលការជំរុញការអនុវត្តតាមកិច្ចព្រមព្រៀង និងនិងអនុស្សរណៈដែលបានចុះហត្ថលេខារួចហើយជាពិសសេស​នៅ​លើវិស័យ ថាមពល និងវិស័យទីផ្សារកាបូន។
~
អត្ថបទដោយ៖
Phoung Somphors
Uncategorized

កីឡាករហែលទឹក ដណ្តើមបានមេដាយមាស នឹងទទួលបាន១ម៉ឺនដុល្លារ ពីរដ្ឋមន្ត្រីសាធារណការ

5/7/2023
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានសន្យាដល់កីឡាករ និងកីឡាការិនី ដែលដណ្តើមបានមេដាយមាស នឹងទទួលបានរង្វាន់លើកទឹកចិត្តចំនួន ១ម៉ឺនដុល្លារបន្ថែម។ ការសន្យានេះ នាជួបសំណេះសំណាលជាមួយគ្រូបង្វឹកកីឡាករ កីឡាការិនីផ្នែកហែលទឹកចំនួន ៤៩រូប កាលពីថ្ងៃទី០៤​ ឧសភានេះ ក្នុងនាមឯកឧត្តមជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក។
~
អត្ថបទដោយ៖
Phoung Somphors
អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236