ចំណេះដឹង និង ព័ត៌មាន

បច្ចេកវិទ្យា-ឌីជីថល

គយកម្ពុជា ចូលរួមកម្មវិធីនិយាយពី«ឌីជីថលគយជាសាកល»នៅប្រទេសកូរ៉េ ជាមួយប្រទេស ៧៥ផ្សេងទៀត

5/20/2023
គយកម្ពុជា ចូលរួមក្នុងកម្មវិធីសប្តាហ៍គយកូរ៉េឆ្នាំ២០២៣ ស្តីពី«កិច្ចសហប្រតិបត្តិការគយ និងឌីជីថលគយជាសាកល» ជាមួយនឹងប្រតិភូគយនៃប្រទេសចំនួន ៧៥ រួមទាំងអង្គការអន្តរជាតិ និងវិស័យកជនទទាក់ទងនឹងផ្នែកគយផងដែរ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ កាលពីចុងខែមេសាកន្លេងទៅ។
~
អត្ថបទដោយ៖
Phoung Somphors
Tax

គយកម្ពុជា និងគយកូរ៉េ ពង្រឹងកិច្ចសហប្រតិបត្តិការទាំងក្នុងកម្រិតទ្វេភាគីតំបន់ និងពហុភាគី

5/7/2023
គយកម្ពុជា និងគយកូរ៉េ បានប្រជុំទ្វេភាគីនិងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនិងជួយគ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងការងារគយ កាលពីចុងខែមេសាកន្លងទៅ។ គយនៃប្រទេសទាំង បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលគយទាំងពីរ ទាំងក្នុងកម្រិតទ្វេភាគី តំបន់ និងពហុភាគី។
~
អត្ថបទដោយ៖
Phoung Somphors
អាជីវកម្មខ្នាតតូចនិងមធ្យម

ក្រសួងពាណិជ្ជកម្ម រៀបចំពិព័រណ៍ផលិតផលខ្មែរ, ទំនិញនាំចេញ-នាំចូលលើកទី១៦ នៅកោះពេជ្រ

5/6/2023
ក្រសួងពាណិជ្ជកម្មនឹងបន្តរៀបចំពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា លើកទី១៦ កម្រិតអន្តរជាតិ នាថ្ងៃទី១៥-១៨ ខែធ្នូ ឆ្នាំ២០២៣ខាងមុខ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។ ពិព័រណ៍នេះមានគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជាជាពិសេសជំរុញការនាំចេញផលិតផល និងសេវាឲ្យដល់ទីផ្សារគោលដៅ ដែលជាផ្នែកមួយជំរុញកំណើនសេដ្ឋកិច្ចជាតិព្រមទាំងផ្តល់នូវកាលានុវត្តភាពថ្មីក្នុងការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មក្នុងស្រុករវាងរាជធានី-ខេត្តទូទាំងកម្ពុជានិងរវាងកម្ពុជាជាមួយអន្តរជាតិ។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

ក្រុមហ៊ុន២ទៀត CDC អនុញ្ញាតឱ្យបង្កើតរោងចក្រកាត់ដេរនៅភ្នំពេញនិងកំពង់ស្ពឺ ក្នុងដើមទុនជាង ១០លានដុល្លារ

5/5/2023
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចឱ្យក្រុមហ៊ុនចំនួន២ទៀត បោះទុនវិនិយោគប្រមាណ ១០លានដុល្លារ ដើម្បីបង្កើតរោងចក្រកាត់ដេរ នៅរាធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។ ការអនុញ្ញាតតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនទាំង២នេះ គឺធ្វើឡើងតាមរយៈគណៈកម្មាធិការវិនិយោគកម្ពុជា របស់ CDC ។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

ឆ្នាំ២០២៣៖ កម្ពុជា-តូកគី សម្រេចបានទំហំពាណិជ្ជកម្មជាង ៥០លានដុល្លារ ក្នុងត្រីមាសទី១

5/5/2023
ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ កម្ពុជានិងតួកគី សម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីប្រមាណ ៥២លានដុល្លារ ជាមួយនឹងកំណើន ៨០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ទំនិញសក្តានុពលនាំចេញពីកម្ពុជាទៅតួកគី រួមមាន៖ សម្លៀកបំពាក់ កង់ ស្វាយ មៀនកៅស៊ូ ដំឡូងមី ពោត ម្រេច អង្ករ គីមីសរីរាង្គ និងថ្នាំជក់។ ចំណែកទំនិញសក្តានុពលនាំចូលពីតួកគីមកកម្ពុជាវិញ រួមមាន៖ វាយនភ័ណ្ឌនិងសម្លៀកបំពាក់គ្រឿងម៉ាស៊ីននិងបរិធានអគ្គិសនី យានយន្តនិងគ្រឿងបន្លាស់និងវត្ថុផ្សេងៗធ្វើពីស្ពាន់។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

ក្រសួងសេដ្ឋកិច្ច ដាក់ឲ្យអនុវត្តកម្មវិធី«ប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត»

5/4/2023
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចដាក់ឲ្យអនុវត្តនូវ«កម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត» ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ តទៅ ដើម្បីចូលរួមអនុវត្តនូវកាតព្វកិច្ចរបស់កម្ពុជា ក្នុងក្របខ័ណ្ឌព្រមព្រៀងរបស់អង្គការពាណិជ្ជកម្មពិភពលោក។ កិច្ចព្រមព្រៀងនោះ គឺសម្រួលពាណិជ្ជកម្ម និងដើម្បីលើកទឹកចិត្តដល់ធុរជនមានអនុលោមខ្ពស់ស្របតាមគោលនយោបាយពាណិជ្ជកម្មអន្តរជាតិ រដ្ឋាភិបាលកម្ពុជា ក៏ដូចជាឧត្តមានុវត្តអន្តរជាតិផងដែរ។
~
អត្ថបទដោយ៖
Phoung Somphors
អាជីវកម្មខ្នាតតូចនិងមធ្យម

ក្រសួងពាណិជ្ជកម្ម បន្តជំរុញឱ្យដាក់លក់ផលិតផលខ្មែរនៅតាមស្ថានីយ៍ប្រេងឥន្ធនៈ PTT នៅតាមបណ្តារាជធានី-ខេត្ត

5/3/2023
អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនភីធីធី (ខេមបូឌា) បានសហការគ្នាអនុវត្តគម្រោងជំរុញការលក់ផលិតផលខ្មែរ ក្រោមកម្មវិធីស្តីពី៖ «កិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរ» នៅស្ថានីយ៍ប្រេងឥន្ធនៈភីធីធី តាមបណ្តារាជធានី-ខេត្ត។ ការអនុវត្តគម្រោងនេះ ដើម្បីលើកកម្ពស់ផលិតផលខ្មែរដែលជាផលិតផលលក្ខណៈគ្រួសារតូចៗលើទីផ្សារក្នុងស្រុកការអភិវឌ្ឍវិស័យពាណិជ្ជកម្មកម្ពុជា នៅលើមូលដ្ឋាននៃតម្លាភាព និងផលប្រយោជន៍សហគមន៍។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

ADB ប្រកាសកម្មវិធីហិរញ្ញវត្ថុច្នៃប្រឌិតសម្រាប់អាកាសធាតុ ដែលបង្កើនធនធានរាប់ពាន់លានដុល្លារ

5/3/2023
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសកម្មវិធីថ្មីស្តីពី «ហិរញ្ញវត្ថុច្នៃប្រឌិតសម្រាប់អាកាសធាតុនៅអាស៊ីនិងប៉ាស៊ីហ្វិក» (IF-CAP) ដែលជាកម្មវិធីដ៏សំខាន់មួយ ដែលបង្កើនធនធានរាប់ពាន់លានដុល្លារ ដល់ហិរញ្ញប្បទានបម្រែបម្រួលអាកាសធាតុ និងអាចបង្កើនការគាំទ្រយ៉ាងទូលំទូលាយ សម្រាប់តំបន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ការប្រកាសនេះ ធ្វើឡើងដោយប្រធាន ADB លោក Masatsugu Asakawa ក្នុងថ្ងៃបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៦របស់ ADB នៅទីក្រុង Incheon សាធារណរដ្ឋកូរ៉េកាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣នេះ។
~
អត្ថបទដោយ៖
Phoung Somphors
Uncategorized

រដ្ឋាភិបាល និងក្រុមអង្គការអន្តរជាតិ នឹងពិភាក្សាអំពីច្បាប់ស្តីពី«គណនេយ្យនិងសវនកម្ម» នៅស្អែកនេះ

5/2/2023
នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ស្អែកនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជានឹងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើកទី៣ រវាងរដ្ឋាភិបាលកម្ពុជា (RGC) និងអង្គការមិនមែនរដ្ឋាភិបាលបរទេស (FNGOs) ក្រោមប្រធានបទ៖«ការពង្រឹងការអនុវត្តច្បាប់ស្តីពី គណនេយ្យ និងសវនកម្ម»នៅទីស្តីការក្រសួង។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់លើកទី៣ចំណាយថវិកាប្រមាណ ២០លានដុល្លារ គ្រោងបញ្ចប់ការសាងសង់នៅខែមិថុនា ខាងមុខ

5/2/2023
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះពិនិត្យការសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់លើកទី៣​​ កាលពីថ្ងៃទី៣០ខែមេសាកន្លងទៅ។ ស្ថានីយ៍ប្រព្រឹត្តិកម្មនៅខេត្តព្រះសីហុននោះ ចាប់ផ្តើមសាងសង់តាំងពីអំឡុងខែកញ្ញាឆ្នាំ២០២១ ក្នុងទំហំទឹកប្រាក់ប្រមាណ២០លានដុល្លារ នឹងសាងសង់រួចរាល់ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៣នេះ។
~
អត្ថបទដោយ៖
Phoung Somphors
អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236