អាជីវកម្មខ្នាតតូចនិងមធ្យម
ការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ចំនួន៣ បានដាក់ពាក្យស្នើសុំបិទអាជីវកម្មរបស់ខ្លួន
4/25/2023
ក្រសួងទេសចរណ៍ បានឲ្យដឹងថាមានការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ចំនួន៣បានមកដាក់ពាក្យស្នើសុំបិទអាជីវកម្មរបស់ខ្លួន។ ហេតុនេះ ក្រសួងទេសចរណ៍នឹងដំណើរការតាមនីតិវិធីក្នុងការអនុវត្តឲ្យបិទអាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍រយៈពេល១ខែទៀត ក្រោយពេលដែលម្ចាស់អាជ្ញាបណ្ណទេសចរណ៍បានចុះផ្សាយជាសាធារណៈស្តីពីការបិទអាជីវកម្មរបស់ខ្លួនតាមរយៈសារព័ត៌មាននានា។នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣នេះ។