គយ ប្រមូលចំណូលបានជាង ៥៦០លានដុល្លារ ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ថយចុះ ៥,២%
4/20/2023
ក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានប្រមាណ ២ ៣០២,៩ ប៊ីលានរៀល (ប្រមាណ ៥៦៤,១លានដុល្លារ) ថយចុះប្រមាណ ៥,២% ធៀបនឹងចំណូលប្រមូលបានក្នុងត្រីមាសទី១ ឆ្នាំ២០២២។ លទ្ធផលនេះ សម្រេចបាន ២០,៥%នៃផែនការដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។