ចំណេះដឹង និង ព័ត៌មាន

ព័ត៌មានផ្នែកសេដ្ឋកិច្ច

កម្ពុជា-តួកគី សម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីជាង ១៥០លានដុល្លារ ក្នុងឆ្នាំ២០២២

4/12/2023
បើតាមការគូសបញ្ជាក់រវាងកម្ពុជានិងតួកគីកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ បានឲ្យដឹងថាទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ សម្រចបានប្រមាណ ១៥២លានដុល្លារ ក្នុងឆ្នាំ២០២២ ជាមួយនឹងកំណើន ៧០% ធៀបនឹងឆ្នាំ២០២១។ដោយទំនិញសក្តានុពលនាំចេញពីកម្ពុជាទៅតួកគីរួមមាន៖ សម្លៀកបំពាក់ កង់ ស្វាយ មៀន កៅស៊ូដំឡូងមី ពោត ម្រេច អង្ករ គីមីសរីរាង្គ និងថ្នាំជក់។ចំណែកទំនិញសក្តានុពលនាំចូលពីតួកគីមកកម្ពុជាវិញមានដូចជា៖ វាយនភ័ណ្ឌ គ្រឿងម៉ាស៊ីនបរិធានអគ្គិសនី យានយន្តនិងគ្រឿងបន្លាស់ និងវត្ថុផ្សេងៗធ្វើពីស្ពាន់។
~
អត្ថបទដោយ៖
Phoung Somphors
Tax

អគ្គនាយកដ្ឋានពន្ធដារ កោះហៅម្ចាស់ក្រុមហ៊ុនចំនួន២ ឲ្យដោះស្រាយបំណុលពន្ធជូនរដ្ឋ

4/12/2023
អគ្គនាយកដ្ឋានពន្ធដារ កោះហៅម្ចាស់ក្រុមហ៊ុនចំនួន២ ឲ្យចូលខ្លួនដោះស្រាយបំណុលពន្ធជូនរដ្ឋដោយមិនឲ្យលើសពី ១៥ថ្ងៃ បន្ទាប់ពីការជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ ដោយផ្អែកតាមច្បាប់ស្តីពីសារពើពន្ធនិងប្រកាសស្តីពីការគ្រប់គ្រងបំណុលពន្ធ។
~
អត្ថបទដោយ៖
Phoung Somphors
Business

ក្រសួងពាណិជ្ជកម្ម ជំរុញសហគ្រិនខ្មែរចូលរួមពិព័រណ៍ផលិតផលកាហ្វេអន្តរជាតិសេអ៊ូលលើកទី២២ នៅកូរ៉េ

4/12/2023
គណៈកម្មការរៀបចំពិព័រណ៍ផលិតផលកាហ្វេអន្តរជាតិ នៃប្រទេសកូរ៉េ នឹងរៀបចំ «ពិព័រណ៍ផលិតផលកាហ្វេអន្តរជាតិសេអ៊ូល លើកទី២២» នាថ្ងៃទី៨-១១ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ នៅទីក្រុងសេអ៊ូល សាធារណៈរដ្ឋកូរ៉េ។
~
អត្ថបទដោយ៖
Phoung Somphors
បច្ចេកវិទ្យាហិរញ្ញវត្ថុ

ឫទ្ធិពល និងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ចុះ MoU ដាក់កម្មវិធីបណ្ដុះបណ្ដាល«ចំណេះដឹងហិរញ្ញវត្ថុ»

4/11/2023
មជ្ឈមណ្ឌលបណ្ដុះបណ្ដាល ឫទ្ធិពលនិងវិទ្យាស្ថានបច្ចេកទេស ឧស្សាហកម្ម (ITI) បានចុះអនុស្សរណៈយោគយល់ស្ដីពី«ការដាក់បញ្ចូលកម្មវិធីបណ្ដុះបណ្ដាលចំណេះដឹងហិរញ្ញវត្ថុ Financial Literacy ទៅដល់និស្សិតនៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម»។ កម្មវិធីចុះអនុស្សារណៈនេះធ្វើឡើងដោយមានអ្នកស្រី ប៉ែន បុប្ផានាយិកាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលឫទ្ធិពល និងឯកឧត្តម ជិន តារានាយករងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។
~
អត្ថបទដោយ៖
Rithipul
ឥណទាន-កម្ចី

ក្រសួងកសិកម្ម ផ្តល់ថវិកាឲ្យសហគមន៍កសិកម្មភ្នំពេជ្របុរី ធ្វើជាទុនបង្វិលទិញ-លក់ដំឡូងមីពីកសិករ

4/6/2023
សហគមន៍កសិកម្មភ្នំពេជ្របុរីខេត្តព្រះវិហារ និងគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ (MAFF) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងចំនួន៤០% ដើម្បីធ្វើជាទុនបង្វិលទិញ-លក់ដំឡូងមីស្រស់ និងស្ងួតពីកសិករ។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

កម្ពុជា-ជប៉ុន សម្រេចបានទំហំពាណិជ្ជកម្មជិត ២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២

4/6/2023
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងជប៉ុន សម្រេចបានប្រមាណជាង ១៩៤៨លានដុល្លារ ក្នុងឆ្នាំ២០២២ ក្នុងនោះការនាំចេញរបស់កម្ពុជាទៅជប៉ុន មានទឹកប្រាក់ជាង ១១៧៣លានដុល្លារ ចំណែកការនាំចូលរបស់ជប៉ុនមកកម្ពុជាវិញ មានទឹកប្រាក់ជាង ៧៧៥លានដុល្លារ។
~
អត្ថបទដោយ៖
Phoung Somphors
Business

ក្រសួងពាណិជ្ជកម្ម អំពាវនាវឲ្យសហគ្រិនខ្មែរចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២០ នៅចិន

4/1/2023
ក្រសួងពាណិជ្ជកម្មសហការជាមួយគណៈកម្មការរៀបចំពិព័រណ៍ចិន-អាស៊ាន នឹងដឹកនាំគណៈប្រតិភូពាណិជ្ជកម្មទៅរៀបចំចូលរួមដោយផ្ទាល់ ពិព័រណ៍ចិន-អាស៊ាន លើកទី២០ “The20th China – Asean Expo” នាថ្ងៃទី១៦-២០ខែកញ្ញា ឆ្នាំ២០២៣ខាងមុខ នៅមជ្ឈមណ្ឌលសន្និសីទនិងពិព័រណ៍អន្តរជាតិក្នុងទីក្រុងណាននឹងតំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។ពិព័រណ៍ចិន-អាស៊ាន ជាវេទិកានៃការផ្លាស់ប្តូរពាណិជ្ជកម្មនិងវិនិយោគដ៏សំខាន់រវាងបណ្តាប្រទេសជាសមាជិកអាស៊ាន និងប្រទេសចិនផ្ទាល់។
~
អត្ថបទដោយ៖
Phoung Somphors
Tax

ពន្ធដារ កោះហៅម្ចាស់ក្រុមហ៊ុនចំនួន២ ឲ្យទូទាត់បំណុលពន្ធជូនរដ្ឋ

4/1/2023
អគ្គនាយកដ្ឋានពន្ធដារកោះហៅម្ចាស់ក្រុមហ៊ុនចំនួន២ ឲ្យចូលខ្លួនមកទូទាត់បំណុលពន្ធជូនរដ្ឋ ដោយមិនឲ្យលើសពី១៥ថ្ងៃ បន្ទាប់ពីការជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី២១ ខែមីនាឆ្នាំ២០២៣ ដោយផ្អែកតាមច្បាស់ស្តីពីសារពើពន្ធ និងប្រកាសស្តីពីការគ្រប់គ្រងបំណុលពន្ធ។
~
អត្ថបទដោយ៖
Phoung Somphors
Business

ក្រសួងពាណិជ្ជកម្ម ប្រកាសឲ្យសហគ្រិនខ្មែរចូលរួមពិព័រណ៍វាយនភណ្ឌអន្តរជាតិលើកទី៤ នៅប៉ាគីស្ថាន

3/31/2023
អាជ្ញាធរអភិវឌ្ឍន៍ពាណិជ្ជកម្មប៉ាគីស្ថាន សហការជាមួយក្រសួងពាណិជ្ជកម្មប៉ាគីស្ថាននឹងរៀបចំ «ពិព័រណ៍វាយនភណ្ឌអន្តរជាតិលើកទី៤»(TEXPO) នាថ្ងៃទី២៦-២៨ ខែឧសភា ឆ្នាំ២០២៣ខាងមុខ នៅមជ្ឈមណ្ឌលពិព័រណ៍នៃប្រទេសប៉ាគីស្ថាន។ ព្រឹត្តិការណ៍ពិព័រណ៍នេះ រៀបចំឡើងក្រោមប្រធានបទ “ត្បាញផ្លូវទៅរកនិរន្តរភាព” ក្នុងគោលបំណងបង្ហាញផលិតផលវាយនភណ្ឌរបស់ប្រទេសប៉ាគីស្ថានដែលប្រកបដោយនិរន្តរភាព និងបង្កើនការយល់ដឹងអំពីបរិស្ថានដល់អ្នកប្រើប្រាស់។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកធនាគារ

ន.ប.ធ ផ្តល់អាជ្ញាបណ្ណដល់ធនាគារជេ ត្រាស់រ៉ូយ៉ាល់ ជាប្រតិបត្តិការផ្តល់សេវារក្សាសុវត្ថិភាព ក្នុងវិស័យបរធនបាលកិច្ច

3/31/2023
និយ័តករបរធនបាលកិច្ច (ន.ប.ធ)បានផ្តល់អាជ្ញាបណ្ណដល់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.កជាប្រតិបត្តិការបរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (Escrow Services) ក្នុងវិស័យបរធនបាលកិច្ចសម្រាប់ប្រតិបត្តិការបរធនបាលកិច្ចពាណិជ្ជកម្ម ដោយក្រុមហ៊ុននេះ បានបំពេញតាមលក្ខខណ្ឌតម្រូវគ្រប់គ្រាន់តាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។
~
អត្ថបទដោយ៖
Phoung Somphors
អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236