ចំណេះដឹង និង ព័ត៌មាន

Business

Khmer Real Estate ត្រូវបានស្គាល់ជាក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច

3/29/2023
និយ័តករបរធនបាលកិច្ច (ន.អ.ប) បានទទួលស្គាល់ក្រុមហ៊ុនខ្មែររៀល អ៊ីស្ទេត ឯ.ក (Khmer Real Estate Co., Ltd) ជាក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ចដោយក្រុមហ៊ុននេះ បានបំពេញតាមលក្ខខណ្ឌតម្រូវគ្រប់គ្រាន់តាមបទប្បញ្ញត្តិជាធរមាន។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

CDC អនុម័តឲ្យក្រុមហ៊ុន JKD Packaging បោះទុនជាង៥លានដុល្លារ ដើម្បីបង្កើតរោងចក្រ

3/29/2023
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន១បោះទុនវិនិយោគប្រមាណ ៥,៣លានដុល្លារដើម្បីបង្កើតរោងចក្រនៅភ្នំពេញ និងអាចបង្កើតការងារបានប្រមាណ ៣០០កន្លែង។
~
អត្ថបទដោយ៖
Phoung Somphors
បច្ចេកវិទ្យាហិរញ្ញវត្ថុ

សិស្សនិស្សិតប្រមាណ ៣ពាន់នាក់ បានចូលរួមគម្រោង«យុវជននិងបច្ចេកវិទ្យាហិរញ្ញវត្ថុ»

3/28/2023
ក្រុមហ៊ុន ឫទ្ធិពលបានផ្តួចផ្តើមនិងដឹកនាំអនុវត្តគម្រោង«យុវជននិងបច្ចេកវិទ្យាហិរញ្ញវត្ថុ» រយៈពេលពេញ១ឆ្នាំ​ ដល់យុវជន សិស្សនិស្សិត និងសាធារណជនទូទៅចំនួន ១ម៉ឺននាក់ ដែលចាប់ផ្តើមតាំងពីតុលា ឆ្នាំ២០២២មកម្ល៉េះ។ គិតមកដល់ខែមីនា ឆ្នាំ២០២៣ គម្រោងនេះ បានរៀបចំជាសិក្ខាសាលាស្តីពី«ឈ្វេងយល់ពីបច្ចេកវិទ្យាហិរញ្ញវត្ថុ»ដល់យុវជន និងសិស្សនិស្សិតបានចំនួនជិត ២,៧០០នាក់ (ស្រ្តី១,៤១៣នាក់)នៅគ្រឹះស្ថានអប់រំរដ្ឋនិងឯកជននៅតាមបណ្តារាជធានី-ខេត្តចំនួន៦។
~
អត្ថបទដោយ៖
Rithipul
Business

ក្រសួងពាណិជ្ជកម្ម ប្រកាសឲ្យសហគ្រិនខ្មែរចូលរួមពិព័រណ៍ហាឡាល ២០២៣ នៅឥណ្ឌូនេស៊ី

3/24/2023
សហគមន៍សហគ្រិនមូស្លីមឥណ្ឌូនេស៊ីនឹងរៀបចំ «ពិព័រណ៍ហាឡាលឥណ្ឌូនេស៊ី ២០២៣» នៅថ្ងៃទី២៥-២៨ ខែតុលា ឆ្នាំ២០២៣ខាងមុខ នៅ Convention Hall 3, 3A, ICE BSD City Tangerang ប្រទេសឥណ្ឌូនេស៊ី។ ចំពោះប្រភេទផលិតផល និងសេវាកម្មដែលត្រូវដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៍ ដើម្បីស្វែររកដៃគូពាណិជ្ជកម្មរួមមាន ទំនិញប្រើប្រាស់ ផលិតផលម្ហូបអាហារ និងភេសជ្ជៈ ម៉ូតសម្លៀកបំពាក់ គ្រឿងសម្អាងនិងសេវាកម្មទេសចរណ៍ ដោយគណៈកម្មការបានជួលទីតាំងក្នុងតម្លៃ ៤៥០ដុល្លារ/ម៉ែត្រការ៉េ។
~
អត្ថបទដោយ៖
Phoung Somphors
បច្ចេកវិទ្យា-ឌីជីថល

ធនាគារជាតិ ប្រាប់ឱ្យពលរដ្ឋរក្សាសុវត្ថិភាពគណនីបណ្តាញសង្គម ជៀងវាងចាញ់បោកជនខិលខូច

3/24/2023
ធនាគារជាតិនៃកម្ពុជាស្នើសុំឲ្យសាធារណជនទាំងអស់ រក្សាសុវត្ថិភាពព័ត៌មាននៃគណនីបណ្តាញសង្គមផ្ទាល់ខ្លួន និងស្វែងយល់ពីការប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថល ព្រមទាំងបង្កើនការប្រុងប្រយ័ត្នខ្ពស់ មុនពេលផ្ទេរប្រាក់តាមកម្មវិធីទូរស័ព្ទចល័តឬតាមរយៈភ្នាក់ងារ ត្រូវផ្ទៀងផ្ទាត់តាមមធ្យោបាយ ដែលអាចធ្វើទៅបានដើម្បីបញ្ជាក់ពីលេខទូរស័ព្ទ លេខគណនី និងអត្តសញ្ញាណអ្នកទទួលប្រាក់ឲ្យបានត្រឹមត្រូវជៀងវាងចាញ់បោកជនខិលខូចតាមបណ្តាញសង្គម ខណៈពេលដែលថ្មីៗនេះ មានជនខិលខូចមួយចំនួនព្យយាមឆបោកប្រាក់តាមគ្រប់រូបភាព នៅតាមបណ្តាញសង្គមដូចជា Telegram, Facebook, Tik Tok ក៏ដូចជាតាមប្រព័ន្ធទូរស័ព្ទ។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្ម អំពាវនាវឲ្យសហគ្រិនខ្មែរចូលរួមពិព័រណ៍គ្រឿងអលង្ការលើកទី៦៨​ នៅក្រុងបាងកក

3/24/2023
នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មប្រទេសថៃឡង់ដ៍ នឹងរៀបចំពិព័រណ៍គ្រឿងអលង្ការនិងត្បូងថ្មមានតម្លៃបាងកកលើកទី៦៨ ឆ្នាំ២០២៣ (The 68thBangkok Gems & Jewelry Fair 2023) នៅថ្ងៃទី៦-១០ ខែកញ្ញាឆ្នាំ២០២៣ ខាងមុខ នាទីក្រុងបាងកក ប្រទេសថៃឡង់ដ៍។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

ទីលានចាក់សំរាមនៅក្រុងបាត់ដំបង ចំណាយថវិកាអស់ជិត​ ៦.៣លានដុល្លារ ត្រូវបានដាក់ឱ្យប្រើប្រាស់

3/24/2023
ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទីលានទុកដាក់សំរាមក្រុងបាត់ដំបងចំណាយថវិកាសាងសង់អស់ប្រមាណ ៦ ២៨៣ ៧៤៧ដុល្លារក្រោមគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី២ក្រោមកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

ន.អ.ប កោះហៅម្ចាស់ក្រុមហ៊ុន សុវណ្ណារី អេសវីវីឡា ឲ្យបង់ប្រាក់ពិន័យ ៤០០លានរៀល

3/24/2023
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ(ន.អ.ប) កោះហៅអគ្គនាយិកាក្រុមហ៊ុន សុវណ្ណារី អេសវី វីឡាដែលបានធ្វើអាជីវកម្មអភិវឌ្ឍលំនៅឋានចំនួន ៤គម្រោង ឲ្យបង់ប្រាក់ផាកពិន័យចំនួន ៤០០លានរៀល។ដោយក្រុមហ៊ុនបានកំពុងធ្វើអាជីវកម្មអភិវឌ្ឍលំនៅឋាន ពុំទាន់មានអាជ្ញាបណ្ណដូច្នេះក្រុមហ៊ុនបានប្រព្រឹត្តិល្មើសនឹងប្រកាសលេខ០៨៩ សហវ.ប្រក ស្តីពី៖ «ការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ» ចុះថ្ងៃទី២០ខែមករា ឆ្នាំ២០២០។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

និយ័តករអចលនវត្ថុនិងបញ្ចាំ កោះហៅម្ចាស់ក្រុមហ៊ុនបុរី វីឡាលាភសំណាង ឲ្យបង់ប្រាក់ពិន័យ ១០០លានរៀល

3/24/2023
និយ័តករអចលនវត្ថុនិងបញ្ចាំកោះហៅអគ្គនាយកក្រុមហ៊ុន បុរី វីឡាលាភសំណាង ឯ.ក និងជាម្ចាស់គម្រោង បុរី លាភសំណាងដែលមានទីតាំងស្ថិតនៅសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញឲ្យបង់ប្រាក់ផាកពិន័យចំនួន ១០០លានរៀល។ដោយក្រុមហ៊ុនបានកំពុងធ្វើអាជីវកម្មអភិវឌ្ឍលំនៅឋាន ដោយពុំមានអាជ្ញាបណ្ណដូច្នេះក្រុមហ៊ុនបានប្រព្រឹត្តិល្មើសនឹងប្រកាសលេខ០៨៩ សហវ.ប្រក ចុះថ្ងៃទី២០ ខែមករាឆ្នាំ២០២០ ស្តីពី៖ «ការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ»។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

CDC អនុម័តឲ្យក្រុមហ៊ុន៣ បោះទុនជាង១៦លានដុល្លារ បង្កើតរោងចក្រនៅភ្នំពេញ និងខេត្តកណ្តាល

3/24/2023
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន៣​ បោះទុនវិនិយោគប្រមាណ ១៦,២លានដុល្លារ ដើម្បីបង្កើតរោងចក្រនៅរាជធានីភ្នំពេញ និងខេត្តកណ្តាលដែលអាចបង្កើតការងារបានប្រមាណជាង ៣០០០កន្លែង។
~
អត្ថបទដោយ៖
Phoung Somphors
អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236