កម្ពុជា-ប៊ុលហ្គារី សម្រេចបានទំហំពាណិជ្ជកម្មបានជាង ៨លានដុល្លារ ក្នុងឆ្នាំ២០២២
3/16/2023
កម្ពុជា-ប៊ុលហ្គារី សម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីប្រមាណ ៨,១លានដុល្លារ ក្នុងឆ្នាំ២០២២ កើនឡើង ៧៨% ស្មើនឹង ៤,៥៤លានដុល្លារ ក្នុងឆ្នាំ២០២១។ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ គឺកម្ពុជាបាននាំចេញទំនិញជាប្រភេទ សម្លៀកបំពាក់ ស្បែកជើង ស្ករនិងថ្នាំជក់ទៅប៊ុលហ្គារី ខណៈប៊ុលហ្គារី បាននាំចូលទំនិញមកកម្ពុជាវិញជាប្រភេទជីកសិកម្ម ស្ពាន់ កែវ និងម៉្សៅ។ នេះបើតាមការកត់សម្គាល់របស់ភាគីទាំងពីរ នាជំនួបពិភាក្សាការងាររវាងឯកឧត្តមប៉ានសូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយនឹងលោកជំទាវ ម៉ារីនេឡា ផេតកូវ៉ាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប៊ុលហ្គារីប្រចាំកម្ពុជា។