អាជីវកម្មខ្នាតតូចនិងមធ្យម
ផលិតផលខ្មែរ ត្រូវបានជំរុញការលក់នៅតាមស្ថានីយ៍ប្រេងឥន្ទនៈ PTT នៅបណ្តារាជធានី-ខេត្ត បន្ថែមទៀត
3/24/2023
អគ្គនាយកដ្ឋាន ជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនភីធីធី (ខេមបូឌា) បានសហការគ្នាអនុវត្តគម្រោងជំរុញការលក់ផលិតផលខ្មែរ ក្រោមកម្មវិធីស្តីពី៖«កិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរ» នៅស្ថានីយ៍ប្រេងឥន្ធនៈ ភីធីធី តាមបណ្តារាជធានី-ខេត្ត។ ការអនុវត្តគម្រោងនេះ ក្នុងគោលបំណងលើកកម្ពស់ផលិតផលខ្មែរ ដែលជាផលិតផលលក្ខណៈគ្រួសារតូចៗលើទីផ្សារក្នុងស្រុកការអភិវឌ្ឍវិស័យពាណិជ្ជកម្មកម្ពុជា នៅលើមូលដ្ឋាននៃតម្លាភាព និងផលប្រយោជន៍សហគមន៍។