រដ្ឋ មិនយកពន្ធប៉ាតង់រយៈពេល ៥ឆ្នាំសម្រាប់កាសែតចុះបញ្ជីជាប់ពន្ធតូច
3/3/2023
អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនយកពន្ធប៉ាតង់រយៈពេល ៥ឆ្នាំ សម្រាប់អ្នកសារព័ត៌មាននិងសារព័ត៌មានអនឡាញ ដែលបានចុះបញ្ជីជាអ្នកជាប់ពន្ធតូច ដែលកំពុងប្រកបវិជ្ជាជីវៈនៅក្នុងប្រទេស។ ការផ្តល់ការអនុគ្រោះនេះ គឺស្របតាមការសម្រេចរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៤ខែមករា ឆ្នាំ២០២៣ ក្នុងពិធីជួបជុំអ្នកកាសែតលើកទី៥។