ជប៉ុន ផ្តល់ជំនួយជាង៣០លានដុល្លារ ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តស្វាយរៀង
3/24/2023
រដ្ឋាភិបាលជប៉ុនបានផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៣,៩៨៦ យ៉េន(ប្រមាណ ៣០,៦លានដុល្លារ) ដើម្បីអនុវត្ត«គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តស្វាយរៀង»។ ហិរញ្ញប្បទាននេះ ត្រូវបានចុះហត្ថលេខដោយឯកឧត្តម ប្រាក់ សុខុនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និងឯកឧត្តម តាកេ ហ្ស៊ឺនសឹកិ រដ្ឋលេខាធិការនៃក្រសួងការបរទេសជប៉ុនកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។