ចំណេះដឹង និង ព័ត៌មាន

ព័ត៌មានផ្នែកសេដ្ឋកិច្ច

រដ្ឋាភិបាល ស្នើឱ្យភ្នាក់ងារអភិវឌ្ឍន៍បារាំងបន្តជួយកម្ពុជាលើការអភិវឌ្ឍធនធានមនុស្ស, ទឹកស្អាត, ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងភ្លើង

3/24/2023
ក្នុងជំនួបជាមួយឯកឧត្តម រ៉េមី រីយូ (Rémy Rioux) អគ្គនាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំង នៅវិមានសនិ្តភាពកាលពីថ្ងៃទី២១ កុម្ភៈនេះ សម្តេច ហ៊ុន សែន ស្នើសុំឱ្យភ្នាក់ងារអភិវឌ្ឍន៍បារាំងបន្តជួយដល់កម្ពុជាលើចំណុចវិស័យអាទិភាពដែលបារាំងកំពុងតែជួយកម្ពុជាស្រាប់ នោះគឺការអភិវឌ្ឍធនធានមនុស្ស,ការអភិវឌ្ឍលើវិស័យទឹកស្អាត, ហេដ្ឋារចនាសម្ព័ន្ធមានផ្លូវ និងភ្លើង។
~
អត្ថបទដោយ៖
Phoung Somphors
Business

ក្រសួងយុត្តិធម៌ និង ADB រួមគ្នាពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ និងរៀបចំដំណើរការតុលាការពាណិជ្ជកម្មកម្ពុជា

2/22/2023
ក្រសួងយុត្តិធម៌និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះអនុស្សរណៈនៃការយោគយល់( MoU) ស្តីពី«ការគាំទ្រការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់និងកិច្ចដំណើរការតុលាការពាណិជ្ជកម្មកម្ពុជា» កាលពីថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០២៣នេះ។ តាមរយៈ MoMនេះ ADB ចូលរួមរៀបចំក្របខណ្ឌគតិយុត្តមួយដើម្បីធានាឱ្យមានតុលាការពាណិជ្ជកម្ម ដែលមានតម្លាភាព ប្រសិទ្ធភាពនិងមានជំនឿទុកចិត្តនៅកម្ពុជា។
~
អត្ថបទដោយ៖
Phoung Somphors
Uncategorized

ឱកាសការងារជិត៦០០កន្លែង បើកឱ្យដាក់ពាក្យសម្ភាសផ្ទាល់ជាមួយក្រុមហ៊ុនធំៗ នៅថ្ងៃទី២៣ កុម្ភៈ ក្នុងក្រសួងការងារ

2/22/2023
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) សហការជាមួយ សសយក វិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងរៀបចំវេទិកាការងារ ដោយមានក្រុមហ៊ុនធំៗចំនួន៨ ចូលរួមផ្តល់ឱកាសការងារសរុបចំនួន៥៩២ កន្លែង។ វេទិកាការងារនេះ នឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។
~
អត្ថបទដោយ៖
Phoung Somphors
ភាគហ៊ុន-បណ្ណបំណុល

និយ័តករអចលនវត្ថុនិងបញ្ចាំកោះហៅម្ចាស់ក្រុមហ៊ុនម៉េង ហួរ ខុនដូមីនៀម ឲ្យបង់ប្រាក់ពិន័យ ១០០លានរៀល

2/21/2023
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំកោះហៅលោកស្រី មាស ច័ន្ទដាលីន នាយិកាក្រុមហ៊ុន ម៉េង ហួរ ខុនដូមីនៀម ឯ.កដែលស្ថិតនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ឲ្យមកបង់ប្រាក់ផាកពិន័យ១០០លានរៀល។ ដោយក្រុមហ៊ុន បានកំពុងធ្វើអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុដោយពុំមានអាជ្ញាបណ្ណដូច្នេះក្រុមហ៊ុនបានប្រព្រឹត្តល្មើសនឹងប្រកាសលេខ០៨៩ សហវ.ប្រក ស្តីពី៖ «ការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ» ចុះថ្ងៃទី២០ ខែមករាឆ្នាំ២០២០។
~
អត្ថបទដោយ៖
Phoung Somphors
Business

ពិព័រណ៍ពាណិជ្ជកម្មនៅប្រ៊ុយណេដារ៉ូសាឡាម បណ្តុំដោយអ្នកជំនួញធំៗក្នុងតំបន់និងពិភពលោក ដែលសហគ្រិនខ្មែរគួរចាប់ឱកាស

2/21/2023
គណៈកម្មការរៀបចំពិព័រណ៍ D-Sunlit Sdn Bhd នៃប្រទេសប្រ៊ុយណេដារ៉ូសាឡាម បានអញ្ជើញកម្ពុជាឲ្យចូលរួមពិព័រណ៍ The 27th Consumer Fair 2023 នៅថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនាមជ្ឍមណ្ឌលសន្និបាតអន្តរជាតិប៉េរ៉ាកាស ប្រទេសប្រ៊ុយណេដារ៉ូសាឡាម។
~
អត្ថបទដោយ៖
Phoung Somphors
Business

ក្រសួងពាណិជ្ជកម្ម ជំរុញឲ្យសហគ្រិនខ្មែរចូលរួមពិព័រណ៍​ Style Bangkok 2023 នៅថៃ

2/20/2023
នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រថៃឡង់ដ៍ នឹងរៀបចំពិព័រណ៍ Style Bangkok 2023 នៅថ្ងៃទី២២-២៦ ខែមីនា ឆ្នាំ២០២៣ខាងមុខ នាទីក្រុងបាងកកប្រទេសថៃឡង់ដ៍។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

ត្រឹមតែ ៣ថ្ងៃ ផ្លែមៀនខ្មែរដាក់លក់លើវេបសាយ Alibaba បានរហូតដល់ ១៨តោន!

2/20/2023
នុងរយៈពេលត្រឹមតែ ៣ថ្ងៃប៉ុណ្ណោះ​ ផ្លែមានរបស់កម្ពុជាដាក់លក់លើកវេបសាយក្រុមហ៊ុន Alibaba របស់ចិនបានរហូតដល់ ១៨តោន។ នេះបើតាមការបស់បញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឯកឧត្តមប៉ាន សូរស័ក្តិ ក្នុងកិច្ចប្រជុំលើកទី១ លើការពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU) រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន Alibaba ក្នុងការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអនឡាញបរទេស។
~
អត្ថបទដោយ៖
Phoung Somphors
Tax

ក្នុងខែមករាដើមឆ្នាំ២០២៣ ពន្ធដារ ប្រមូលចំណូលបានជាង ៣០០លានដុល្លារ លើសផែនការជាង ៤%

2/16/2023
ក្នុងខែមករា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញបានប្រមាណ ១២១៧,៣៨ ប៊ីលានរៀល (ប្រមាណ ៣០០,៥៩លានដុល្លារ) ស្មើនឹង ៨,៤២% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកធនាគារ

ធនាគារជាតិ ព្រមានដល់គ្រឹះស្ថានហិរញ្ញវត្ថុ ដែលយកអត្តសញ្ញាណបណ្ណ/សៀវភៅគ្រួសារ ជាវត្ថុធានាលើការផ្តល់កម្ចី

2/16/2023
ធនាគារជាតិនៃកម្ពុជា ហាមមិនឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនិងគ្រឹះស្ថានឥណទានជនបទទាំងអស់ មិនឱ្យយកអត្តសញ្ញាណបណ្ណ ឬសៀវភៅគ្រួសារឬសៀវភៅស្នាក់នៅ ជាទ្រព្យសម្រាប់ដាក់បញ្ចាំ ឬជាទ្រព្យធានាក្នុងប្រតិបត្តិការផ្តល់កម្ចីឡើយ។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

CDC អនុម័តឲ្យក្រុមហ៊ុន២បោះទុនជាង១៨លានដុល្លារ បង្កើតរោងចក្រនៅភ្នំពេញ និងខេត្តកំពង់ស្ពឺ

2/16/2023
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុន២បោះទុនប្រមាណ ១៨,៣លានដុល្លារ ដើម្បីបង្កើតរោងចក្រនៅភ្នំពេញ និងខេត្តកំពង់ស្ពឺ ដែលអាចបង្កើតការងារបានប្រមាណ ៣១៩៣កន្លែង។
~
អត្ថបទដោយ៖
Phoung Somphors
អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236