ឆ្នាំ២០២២ ការនាំចេញកៅស៊ូទៅបរទេសបានជាង៣៧ម៉ឺនតោន ស្មើនឹងជិត៥.៣លានដុល្លារ
2/15/2023
ក្នុងឆ្នាំ២០២២កន្លងទៅ ការនាំចេញកៅស៊ូទៅបរទេសបានចំនួន ៣៧២,៩០០តោន គិតជាទឹកប្រាក់ប្រមាណ ៥២៨លានដុល្លារ នៃផ្ទៃដីដាំកៅស៊ូសរុបទូទាំងប្រទេសចំនួន ៤០៤,៥៧៨ហិកតា។ ក្នុងនោះផ្ទៃដីកៅស៊ូចៀវជ័រមានចំនួន ៣១៥,៣៣២ហិកតា ហើយតម្លៃជ័រកៅស៊ូជាមធ្យមក្នុងឆ្នាំ២០២២ ស្មើនឹង ១,៤១៥ដុល្លារ ក្នុងមួយតោន។ចំណែកការនាំចេញឈើកៅស៊ូពីការកាប់ដើមកៅស៊ូចាស់ៗអស់ប្រសិទ្ធភាពសេដ្ឋកិច្ចបានចំនួន ២៦,៤៨៩ម៉ែត្រគូប ស្មើនឹង ៤,១លានដុល្លារ។