អាជីវកម្មខ្នាតតូចនិងមធ្យម
ក្រសួងពាណិជ្ជកម្ម ជំរុញឲ្យសហគ្រិន ចូលរួមយុទ្ធនាការទិញផលិតផលខ្មែរនៅខេត្តសៀមរាប
1/20/2023
ក្រសួងពាណិជ្ជកម្មនឹងបន្តរៀបចំយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៨ តាមរយៈការដាក់តាំងបង្ហាញផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៦ ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្មក្នុងស្រុក ឲ្យមានភាពរស់រវើក និងប្រសើរឡើងនូវការទទួលស្គាល់ និងគាំទ្រផលិតផលខ្មែរស្របតាមយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម បស់រដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់វិស័យពាណិជ្ជកម្ម និងការអភិវឌ្ឍវិស័យឯកជន។ យុទ្ធនាការនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្រុងសៀមរាប។