ក្រុមហ៊ុន ហ្គោលដេន ទ្រី បោះផ្សាយលក់មូលបត្របណ្ណបៃតងក្នុងទំហំជាង ៦ពាន់លានរៀល
1/16/2023
ក្រុមហ៊ុន ហ្គោលដេន ទ្រី (Golden Tree Co., LTD) ទទួលបានសិទ្ធិបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈជាប្រភេទសញ្ញាបណ្ណបៃតងដំបូងនៅកម្ពុជា ដែលអនុញ្ញាតដោយនិយតក្រមូលបត្រកម្ពុជា (ន.ម.ក.) ។ ក្រុមហ៊ុន នឹងបោះផ្សាយលក់មូលបត្របំណុលក្នុងទំហំជាង ៦ពាន់លានរៀល (៦,០៧២,១០០,០០០រៀល) ក្នុងតម្លៃ ១០ម៉ឺនរៀល ក្នុងមួយឯកតាមូលបត្របំណុលដែលមានអត្រាគូប៉ុង ៧ភាគរយ ក្នុងមួយឆ្នាំ ជាមួយនឹងការទូទាត់គូប៉ុងប្រចាំឆមាសនិងមានឥណទានប្រតិទាន ៥ឆ្នាំ (២០២២-២០២៧)។