កម្ពុជា ទទួលបានហិរញ្ញប្បទានជាង ៣៨៣លានដុល្លារពី ADB និង AFD សម្រាប់អនុវវត្តគម្រោងចំនួន៦
12/25/2022
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះកិច្ចព្រមព្រៀងទទួលហិរញ្ញប្បទានសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) សម្រាប់អនុវវត្តគម្រោង/កម្មវិធីចំនួន៦ ដែលមានទឹកប្រាក់ប្រមាណ ៣៨១,៤៥លានដុល្លារ និងហិរញ្ញប្បទានជំនួយបច្ចេកទេសចំនួន ០១ ដែលមានទឹកប្រាក់ចំនួន ១,៧លានដុល្លារ សម្រាប់គាំទ្រដល់ដំណើរការអនុវត្តកម្មវិធីអភិវឌ្ឍន៍វិស័យថាមពេល។