រដ្ឋាភិបាលឲ្យបញ្ចេញថវិកា ២០០លានដុល្លារ ធ្វើស្ពានតភ្ជាប់ពីផ្លូវជាតិលេខ១ ទៅល្វាឯម
12/17/2022
រដ្ឋាភិបាលឲ្យបញ្ចេញថវិកា ២០០លានដុល្លារ ធ្វើស្ពានតភ្ជាប់ពីផ្លូវជាតិលេខ១ ទៅស្រុកល្វាឯម ដើម្បីតភ្ជាប់ពីផ្លូវល្បឿនលឿនដែលត្រូវធ្វើមួយទៀតពីភ្នំពេញ ទៅក្រុងបាវិត ខេត្តស្វាយរៀង ដើម្បីទៅដល់វៀតណាមតែម្តង។ នេះបើតាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថ្លែងពីទីក្រុងព្រុចសែស នៃប្រទេសប៊ែលហ្សិកក្នុងជំនួបជាមួយពលរដ្ឋខ្មែរនៅទ្វីបអឺរ៉ុប ប្រមាណ ២ពាន់នាក់ នៅថ្ងៃទី១២ ខែធ្នូឆ្នាំ២០២២។