ចំណេះដឹង និង ព័ត៌មាន

ឥណទាន-កម្ចី

ADB គាំទ្រកម្មវិធីអន្តរកម្មថាមពល ដោយផ្តល់កម្ចីនិងថវិកាវិនិយោគសរុបចំនួន ៧៣លានដុល្លារ

12/17/2022
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីដោយផ្អែកលើគោលនយោបាយចំនួន៥០ លានដុល្លារ ទៅលើកម្មវិធីអភិវឌ្ឍន៍តាមវិស័យសម្រាប់អន្តរកម្មថាមពល និងថវិកាចំនួន២៣ លានដុល្លារទៀត សម្រាប់ការវិនិយោគគម្រោង ដើម្បីគាំទ្រអន្តរកម្មថាមពលរបស់កម្ពុជា។
~
អត្ថបទដោយ៖
Phoung Somphors
Tax

មេពន្ធដារ ឱ្យត្រៀមប្រមូលចំណូលពន្ធក្នុងវិស័យកាស៊ីណូ និងពង្រឹងការអង្កេតវិស័យអចលនទ្រព្យ

12/15/2022
ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ពន្ធដារ ត្រៀមរៀបចំវិធានការនិងនីតិវិធីសម្រាប់ការគ្រប់គ្រងប្រមូលចំណូលពន្ធក្នុងវិស័យល្បែងពាណិជ្ជកម្ម (កាស៊ីណូ)។ ឯកឧត្តម គង់ វិបុល ក៏បានលើកពី ការពង្រឹងការចុះអង្កេតអចលនទ្រព្យទៅលើការធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ ក្នុងគោលដៅពង្រឹងការផ្តល់សេវាជូនសាធារណជនជាម្ចាស់អចលនទ្រព្យ និងក្នុងការប្រកាសបង់ពន្ធអចលនទ្រព្យប្រចាំឆ្នាំផងដែរ។
~
អត្ថបទដោយ៖
Phoung Somphors
Uncategorized

រដ្ឋមន្ត្រីកសិកម្មថ្មី ឱ្យមន្ត្រីពង្រឹងច្បាប់រកឫសគល់បញ្ហា​ ប្រឆាំងការសម្អាតប្រាក់ក្នុងវិស័យព្រៃឈើនិងជលផល

12/15/2022
ការងារប្រឆាំងនឹងការលាងសម្អាតប្រាក់ក្នុងវិស័យព្រៃឈើនិងជលផលជាការងារដ៏សំខាន់​ ដែលរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី ឯកឧត្តម ឌិត ទីណា បានលើកឡើងនៅក្នុងកិច្ចប្រជុំជាមួយរដ្ឋបាលព្រៃឈើអំពីវឌ្ឍនភាពការងារប្រឆាំងការសម្អាតប្រាក់ ដល់ថ្នាក់ដឹកនាំក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ កាលពីកាលពីថ្ងៃទី១៣ ខែធ្នូនេះ ដោយឯកឧត្តម បញ្ជាក់ថា មន្ត្រីពង្រឹងច្បាប់ត្រូវយកចិត្តទុកដាក់ស្រាវជ្រាវរកឫសគល់ឲ្យដល់ប្រភពដើម។
~
អត្ថបទដោយ៖
Phoung Somphors
Tax

ក្នុងខែវិច្ឆិកា ពន្ធដារ ប្រមូលចំណូលបានជិត ២៧០លានដុល្លារកើន ៩,៦០% ធៀបនឹងឆ្នាំ២០២១

12/15/2022
ក្នុងខែវិច្ឆិកា ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញបានចំនួន ១ ០៨៥,៣១ ប៊ីលានរៀល (ប្រមាណ ២៦៧,៩៨ លានដុល្លារ) ស្មើនឹង៩,៥០% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

ADB អនុម័តថវិកាជិត ៦៣លានដុល្លា ឱ្យកម្ពុជាលើកកម្ពស់សន្តិសុខស្បៀងនិងខ្សែសង្វាក់តម្លៃបសុសត្វ

12/15/2022
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តថវិកាចំនួន ៦២,៩លានដុល្លារ ឱ្យកម្ពុជាលើកកម្ពស់សន្តិសុខស្បៀងនិងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន តាមរយៈការកែលម្អសុខភាពនិងខ្សែសង្វាក់តម្លៃ ក៏ដូចជាការធ្វើពាណិជ្ជកម្មផ្លូវការ និងផលិតផលបសុសត្វ។
~
អត្ថបទដោយ៖
Phoung Somphors
Uncategorized

មេតុងទីនអនឡាញ អឿន ម៉ូលីកា ត្រូវកម្លាំងអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនពាក់ព័ន្ធករណីចេញសែកក្លែងក្លាយ

12/24/2022
មេតុងទីនអនឡាញដ៏ល្បីឈ្មោះ អ្នកនាង អឿន ម៉ូលីកាត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឃាត់ខ្លួននាល្ងាចថ្ងៃទី១៤ ខែធ្នូឆ្នាំ២០២២នេះ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន (សែកក្លែងក្លាយ)។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

អូស្រ្តាលី ផ្តល់ជំនួយ៦៥លានដុល្លារ សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាតាមរយៈកម្មវិធី CAP RED

12/13/2022
ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា បានឱ្យដឹងថារដ្ឋាភិបាលអូស្រ្តាលី បានផ្តល់បានផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាប្រមាណ៦៥លានដុល្លាអាមេរិកសម្រាប់អនុវត្តកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAP RED)។ CAP RED នឹងរួមគ្នារវាងវិស័យឯកជន និងរដ្ឋាភិបាលកម្ពុជាដើម្បីរិះរកដំណោះស្រាយមកជំរុញកំណើនសេដ្ឋកិច្ចជាតិដោយផ្តោតលើវិស័យចំនួន៤ ។
~
អត្ថបទដោយ៖
Phoung Somphors

១១ខែនៃឆ្នាំ២០២២ ពន្ធដារ ប្រមូលពន្ធបានជាង ៣ពាន់លានដុល្លារ លើសផែនការ ១៤%

12/13/2022
អគ្គនាយកដ្ឋានពន្ធដារ ឯកឧត្តម គង់វិបុល បានឱ្យដឹងពី ការប្រមូលចំណូលពន្ធ-អាករ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់ពន្ធដារ​ បានចំនួន ១៣ ០១៦,៩៣ ប៊ីលានរៀល (ប្រមាណ ៣២១៤,០៦ លានដុល្លារ) ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២២នេះ។ ចំនួននេះ ស្មើនឹង ១១៣,៩៩% នៃផែនការប្រចាំឆ្នាំ២០២២ ដែលលើសផែនការកំណត់ដោយច្បាប់ ក្នុងរង្វង់ប្រមាណ ១៤% ។
~
អត្ថបទដោយ៖
Phoung Somphors
Tax

ពន្ធដារ ហៅម្ចាស់ក្រុមហ៊ុនចំនួន៥ មកទូទាត់បំណុលពន្ធជូនរដ្ឋ

12/12/2022
អគ្គនាយកដ្ឋានពន្ធដារកោះហៅម្ចាស់ក្រុមហ៊ុនចំនួន៥ ឲ្យចូលខ្លួនមកទូទាត់បំណុលពន្ធជូនរដ្ឋ ដោយមិនឲ្យលើសពី១៥ថ្ងៃ បន្ទាប់ពីការជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ ដោយផ្អែកតាមច្បាប់ស្តីពីសារពើពន្ធ និងប្រកាសស្តីការគ្រប់គ្រងបំណុលពន្ធ។
~
អត្ថបទដោយ៖
Phoung Somphors
ប្រាក់បញ្ញើ-សន្សំ

យុវជនខ្លះដឹងថា«សន្សំលុយល្អ» តែមិនសន្សំ និងសន្សំតាមវិធីងាយដកចាយ

12/12/2022
ការដែលមិនបានគិតគូរដល់ហានីភ័យមួយចំនួន ដែលត្រូវការលុយយកមកដោះស្រាយធ្វើឱ្យយុវជនមួយចំនួនមើលរំលងពីអត្ថប្រយោជន៍នៃការសន្សំលុយ។ សម្រាប់យុវជនមួយចំនួនទៀតបើទោះបានដឹងច្បាស់អំពីហានីភ័យ ឬបានសិក្សាស្វែងយល់អំពីចំណេះដឹងហិរញ្ញវត្ថុការគ្រប់គ្រងចំណូលចំណាយផ្ទាល់ខ្លួនជាដើម ពួកគេនៅតែមិនសូវយកចិត្តទុកដាក់អំពីការសន្សំលុយនេះដដែលខណៈដែលមានយុវជនខ្លះខំចាយរិះថាំ ដើម្បីសល់លុយច្រើនសម្រាប់ទុកសន្សំយកទៅប្រើប្រាស់តាមគោលបំណងថ្ងៃអនាគតរបស់ពួកគេ។
~
អត្ថបទដោយ៖
Phoung Somphors
អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236