ចំណេះដឹង និង ព័ត៌មាន

ព័ត៌មានផ្នែកសេដ្ឋកិច្ច

កម្ពុជា ផ្តោតអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រទាំង៤ ជាប៉ូលសេដ្ឋកិច្ចទី២ ជំរុញកំណើនសេដ្ឋកិច្ចជាតិ

12/10/2022
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថាកម្ពុជាបានផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ ដែលចាត់ទុកជាប៉ូលសេដ្ឋកិច្ចទី២ របស់ប្រទេស ជាពិសេសខេត្តព្រះសីហនុ ដែលរដ្ឋាភិបាលបានកំណត់គោលដៅអភិវឌ្ឍជា«តំបន់សេដ្ឋកិច្ចពិសេសពហុបំណង»។ តំបន់ឆ្នេរទាំង៤ របស់កម្ពុជា ដើរតួនាទីសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

កម្ពុជា-អង់គ្លេស ពិនិត្យលទ្ធភាពបង្កើតវេទិកាពាណិជ្ជកម្មនិងវិនិយោគរួមគ្នានាពេលខាងមុខ

12/10/2022
កម្ពុជា និងអង់គ្លេស បានពិភាក្សានិងពិនិត្យលទ្ធភាពរៀបចំអនុសារណៈ នៃការយោគយល់គ្នារវាងប្រទេសទាំងពីរ ស្តីពី«ការបង្កើតវេទិកាពាណិជ្ជកម្មនិងវិនិយោគរួមគ្នានាពេលខាងមុខ»។ អនុស្សរណៈនៃការយោគយល់នេះ នឹងក្លាយជាឧបករណ៍សម្រាប់តភ្ជាប់ទំនាក់ទំនងវឌ្ឍនភាពកិច្ចសហប្រតិបត្តិការ និងចែករំលែកនូវកាលានុវត្តភាពនានារវាងដៃគូធុរកិច្ចនៃប្រទេសទាំងពីរ។នេះបើតាមការឱ្យដឹងពីលោក ថុល ណារ៉ា អគ្គនាយករងពាណិជ្ជកម្មអន្តរជាតិ។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

ADB ផ្តល់ប្រាក់ជំនួយនិងកម្ចីសរុប ៧៣លានដុល្លារ ដើម្បីនិរន្តរភាពជលផលតំបន់ឆ្នេរនិងសមុទ្រកម្ពុជា

12/10/2022
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​អនុម័ត​ហិរញ្ញប្បទានចំនួន ៧៣លានដុល្លារ ដើម្បីបង្កើនភាពធន់នឹងអាកាសធាតុ និរន្តរភាពនៃជលផល​តំបន់​​ឆ្នេរ និងសមុទ្រនៅកម្ពុជា។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ ADBនៅថ្ងៃទី០៨ ធ្នូនេះ ថវិកា២២លានដុលារ ជាជំនួយឥតំណងដែល ADB ផ្តល់ឱ្យ និង ៥១លានដុល្លារទៀត ជាប្រាក់កម្ចី ក្នុងនោះ ៤១លានដុល្លារ ពី ADB, ១០លានដុល្លារ ពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន ក្រោមជំនួយ (ACGF) និងប្រមាណ២០លានដុល្លារ ពីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍ (AFD)។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

«ស្ពានផ្សារចាស់-អរិយក្សត្រ»​បើកការដ្ឋានសាងសង់នៅចុងឆ្នាំ២០២៣ ក្នុងទំហំទឹកប្រាក់ជាង ២៤៥លានដុល្លារ

12/9/2022
កម្ពុជា-កូរ៉េខាងត្បូង បានចុះហត្ថលេខាលើកិច្ចសម្របសម្រួលនិងកិច្ចព្រមព្រៀងនៅព្រឹកថ្ងៃទី០៩ ធ្នូនេះ ក្នុងការផ្តល់ឥណទានសម្បទានក្នុងទំហំទឹកប្រាក់សរុបជាង ១៨ពាន់លានដុល្លារសម្រាប់សាងសង់ស្ពាន និងប្រព័ន្ធអគ្គិសនី។ ក្នុងនោះ ទឹកប្រាក់សម្រាប់សាងសង់ស្ពានស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-អរិយក្សត្រ) មានទំហំជាង ២៤៥លានដុល្លារ។
~
អត្ថបទដោយ៖
Phoung Somphors
ឥណទាន-កម្ចី

ប្រាក់កម្ចីពីកូរ៉េ ១៨ពាន់លានដុល្លារ សម្រាប់សង់ស្ពាននិងប្រព័ន្ធអគ្គិសនីនឹងចុះហត្ថលេខា នៅវិមានសន្ថិភាពស្អែកនេះ!

12/8/2022
កម្ពុជា-កូរ៉េខាងត្បូងនឹងចុះហត្ថលេខាលើកិច្ចសម្របសម្រួលនិងកិច្ចព្រមព្រៀង ដែលផ្តល់ឥណទានសម្បទានក្នុងទំហំទឹកប្រាក់សរុបជាង ១៨ពាន់លានដុល្លារសម្រាប់សាងសង់ស្ពាន និងប្រព័ន្ធអគ្គិសនី។ ពិធីនេះនឹងធ្វើនៅវិមានសន្តិភាព ថ្ងៃទី០៩ ខែធ្នូស្អែកនេះ ក្រោមអធិបតីភាពរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
~
អត្ថបទដោយ៖
Phoung Somphors
Uncategorized

និយ័តករអចលវត្ថុនិងបញ្ចាំ ឱ្យម្ចាស់គម្រោងបុរីភ្នំពេញ ថោន បង់ប្រាក់ពិន័យ ១០០លានរៀល

12/7/2022
និយ័តករអចលវត្ថុនិងបញ្ចាំកោះហៅម្ចាស់គម្រោងបុរី ភ្នំពេញ ថោន ដែលមានទីតាំងស្ថិតនៅ សង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឲ្យមកបង់ប្រាក់ផាកពិន័យ ១០០លានរៀល។ ដោយគម្រោងបុរីភ្នំពេញ ថោន បានប្រព្រឹត្តល្មើសនឹងប្រកាសលេខ០៨៩ សហវ.ប្រក ចុះថ្ងៃទី២០ ខែមករាឆ្នាំ២០២២ ស្តីពី៖ «ការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលវត្ថុ»។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

រដ្ឋមន្ត្រីពាណិជ្ជកម្ម ចង់ឱ្យអាមេរិកវិនិយោគលើការកែច្នៃ-វេចខ្ចប់កសិផលផ្ទាល់នៅកម្ពុជា ជាងនាំចេញកសិផលស្រស់

12/6/2022
ក្រុមហ៊ុនធំៗ របស់សហរដ្ឋអាម៉េរិកជាច្រើន បានបង្ហាញឆន្ទៈក្នុងការវិនិយោគនៅកម្ពុជាក្នុងវិស័យកសិកម្ម ដើម្បីនាំចេញកសិផលទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក និងពិភពលោក។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ប៉ាន សូរសក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ខណៈដែលឯកឧត្តមលើកទឹកចិត្តអាម៉េរិកវិនិយោគលើការកែច្នៃ-វេចខ្ចប់កសិផលដោយផ្ទាល់នៅកម្ពុជា ជាជាងការនាំចេញកសិផលស្រស់ដោយមិនមានការកែច្នៃជាមុន។
~
អត្ថបទដោយ៖
Phoung Somphors
Uncategorized

រដ្ឋាភិបាល ដាក់ថវិកាសន្សំ ៣០លានដុល្លារ ក្នុងមូលនិធិបំផ្លាញចោលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ

12/5/2022
សម្តេច ហ៊ុន សែន បានសម្រេចបញ្ចេញថវិកាសន្សំរបស់រដ្ឋាភិបាលចំនួន ៣០លានដុល្លារបន្ថែមទៀត ដាក់ជាមូលនិធិបំផ្លាញចោលនូវគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ។ ការសម្រេចចិត្តនេះ ធ្វើឡើងក្រោយពេលថវិកាចំនួន ១៨,៤៧៣,៥៧០ដុល្លារ ដែលចេញពីរាជអំណោយរបស់ព្រះមហាក្សត្រនិងសម្តេចម៉ែនិងសប្បុរសជន សម្រាប់ការដោះមីនត្រូវចំណាយអស់នៅត្រឹមព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២។​
~
អត្ថបទដោយ៖
Phoung Somphors
ពន្ធដារ

ពន្ធដារ ដាក់កំហិតសហគ្រាសដែលមិនបង់ពន្ធ ឱ្យមកដោះស្រាយបំណុលពន្ធត្រឹមចុងឆ្នាំ២០២២នេះ

12/9/2022
អគ្គនាយកដ្ឋានពន្ធដារ ឱ្យសហគ្រាសដែលមិនទាន់បង់ពន្ធចូលមកដោះស្រាយបំណុលពន្ធ យ៉ាងយូរត្រឹមដំណាច់ឆ្នាំ២០២២ ជាកំហិត។ ការអនុវត្តវិធានការតឹងរឹងទារបំណុលទៅលើសហគ្រាសទាំងនោះគឺធ្វើឡើងតាមច្បាប់ស្តីពីសារពើពន្ធ ដូចជា បិទការផ្ទេរកម្មសិទ្ធអចលនទ្រព្យ, បញ្ឈប់ឬផ្អាកដំណើរការអាជីវកម្ម, ឃាត់ទុកគណនីធនាគារ និងដាក់ពាក្យបណ្តឹងទៅតុលាការជាដើម។
~
អត្ថបទដោយ៖
Phoung Somphors
បច្ចេកវិទ្យា-ឌីជីថល

រដ្ឋាភិបាល ផ្តល់អាហារូបករណ៍លើជំនាញឌីជីថលដល់សាធារណជនយ៉ាងតិច ៣៣០០កន្លែង

12/9/2022
រដ្ឋាភិបាល តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅក្នុងកម្មវិធី«អាហាររូបករណ៍ទេពកោសល្យឌីជីថលតេជោ» គ្រោងផ្តល់អាហារូបករណ៍ជំនាញឌីជីថល​ សរុបប្រមាណ ៣៣០០-៧៥០០នាក់ នៅឆ្នាំ២០២៣។ ការផ្តល់អាហារូបករណ៍នេះ បែងចែកជាកម្រិតបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ព្រមទាំងមានជាវគ្គបណ្តុះបណ្តាលរយៈពេល ៣ខែ ទៅ១ឆ្នាំផងដែរ។ អារូបករណ៍ដែលបើកទូលាយសម្រាប់សាធារណជនទូទៅនេះ ក្នុងគោលបំណងលើកកម្ពស់ការកសាងសមត្ថភាពជំនាញឌីជីថលនៅកម្ពុជា។
~
អត្ថបទដោយ៖
Phoung Somphors
អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236