ចំណេះដឹង និង ព័ត៌មាន

ព័ត៌មានផ្នែកសេដ្ឋកិច្ច

CDC អនុម័តឲ្យក្រុមចំនួន៦ បោះទុន២៥៥,៦លានដុល្លារ ក្នុងរាជធានី-ខេត្តចំនួន១៦ ដែលបង្កើតការងារជិត៥ពាន់កន្លែង

12/7/2022
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន៦បោះទុនប្រមាណ ២៥៥,៦លានដុល្លារ ដើម្បីបង្កើតរោងចក្រនិងគម្រោងសាងសង់ នៅរាជធានី-ខេត្តចំនួន១៦ ដែលអាចបង្កើតការងារបានប្រមាណ ៤៩៥៤កន្លែង។
~
អត្ថបទដោយ៖
Phoung Somphors
អាជីវកម្មខ្នាតតូចនិងមធ្យម

ARDB ផ្តល់កម្ចី១០លានដុល្លារបន្ថែម ដល់រោងម៉ាស៊ីនកិនស្រូវឱ្យជួយទិញស្រូវពីកសិករក្នុងតម្លៃសមរម្យ

11/24/2022
ដើម្បីជំរុញការប្រមូលទិញស្រូវពីកសិករឱ្យទាន់ពេលវេលានិងរក្សាតម្លៃស្រូវដល់កសិករ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានផ្ដល់ថវិកាចំនួន១០លានដុល្លារបន្ថែម​ លើមូលនិធិដែលមានស្រាប់សម្រាប់ទិញស្រូវចំនួន៨៣លានដុល្លារ របស់ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB)។ ការផ្តល់កម្ចីរបស់ ARDB សរុបចំនួន៩៣លានដុល្លារនេះ គឺគាំទ្រដល់រោងម៉ាស៊ីនកិនស្រូវនិងក្រុមហ៊ុនកែច្នៃនាំចេញអង្ករ ក្នុងការមូលទិញស្រូវពីប្រជាកសិករតាមតម្លៃសមស្របចៀលវាងការទិញទម្លាក់តម្លៃពីឈ្មួញមួយចំនួន។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

ការអនុគ្រោះថ្លៃអគ្គិសនីក្នុងវិស័យកសិកម្ម មានតាំងពីជាង១០ឆ្នាំមុន តែកសិករពុំបានដឹង!

11/21/2022
កសិករ ម្ចាស់កសិដ្ឋាននិងអ្នកផលិតនៅក្នុងវិស័យកសិកម្មភាគច្រើនលើសលប់​ ដែលឯកឧត្តមបានជួបនៅក្នុងដំណើរចុះបេសកកម្មនិងក្នុងជំនួបជាច្រើន ពុំបានដឹងអំពីគោលនយោបាយអនុគ្រោះថ្លៃអគ្គិសនីនេះទេដែលជាហេតុធ្វើឱ្យពួកគាត់មិនអាចចំណេញច្រើន។ នេះបើតាមការឱ្យដឹងពីរដ្ឋមន្ដ្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា នៅក្នុងកិច្ចសន្ទនាដែលរៀបចំនៅថ្ងៃទី១៤ខែវិច្ឆិកានេះ នៅទីស្ដីការក្រសួងកសិកម្ម។
~
អត្ថបទដោយ៖
Phoung Somphors
ឥណទាន-កម្ចី

រដ្ឋាភិបាលខ្ចីលុយ AFD ១២លានដុល្លារ សាងសង់សាលាវិជ្ជាជីវៈទេសចរណ៍នៅភ្នំពេញ និងខេត្តព្រះសីហនុ

11/21/2022
ឯកឧត្តម ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) បានផ្តល់កម្ចីហិរញ្ញប្បទាន ចំនួន ១១លានអឺរ៉ូ (ប្រហែល ១២លានដុល្លារ) ដល់គម្រោងសាងសង់សាលាវិជ្ជាជីវៈទេសចរណ៍ (VST) ២កន្លែងនៅភ្នំពេញ និងខេត្តព្រះសីហនុ។ ទន្ទឹមនឹងនេះ ADF ក៏បានផ្តល់ហិរញ្ញប្បទានឥតសំណង ១,៥ លានអឺរ៉ូដល់ការពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ (TCBP) ផងដែរ។
~
អត្ថបទដោយ៖
Phoung Somphors
Business

មូលបត្រកម្ពុជា ឱ្យពលរដ្ឋប្រយ័ត្នចំពោះការដាក់ប្រាក់វិនិយោគណាមួយ ដែលឈានដល់ការឆបោក

11/19/2022
និយ័តករមូលបត្រកម្ពុជា (ន.ម.ក) ស្នើឲ្យសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការដាក់ប្រាក់ជាមួយគម្រោងណាមួយ ដែលអាចឈានទៅដល់ការឆបោក ឬជាអាជីវកម្មគម្រោងវិនិយោគរួមដោយខុសច្បាប់។ ដើម្បីការពារទ្រព្យសម្បត្តិ ផលប្រយោជន៍និងចៀសវាងពីការបោកប្រាស់របស់ជនខិលខូចក្រោមរូបភាពណាមួយ ហើយធ្វើឲ្យប៉ះពាល់ទំនុកចិត្តរបស់សាធារណជនលើអាជីវកម្មគម្រោងវិនិយោគ ដែលជាប្រភេទមួយនៃមូលបត្រដែលនឹងដាក់ឲ្យបោះផ្សាយក្នុងពេលខាងមុខ។
~
អត្ថបទដោយ៖
Phoung Somphors
Tax

ពន្ធដារ ឱ្យម្ចាស់យានយន្តគ្រប់ប្រភេទស្រូតបង់ពន្ធ ដែលផុតកំណត់ថ្ងៃទី៣០ ខែវិច្ឋិកានេះ

11/19/2022
អគ្គនាយកដ្ឋានពន្ធដារ ក្រើនរំលឹកដល់ម្ចាស់យានយន្តទាំងអស់ដែលមិនទាន់បានបំពេញកាតព្វកិច្ច បង់ពន្ធត្រូវស្រូតដាក់លិខិតប្រកាសបង់ពន្ធឲ្យបានត្រឹមថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ។ ក្នុងករណីដែលម្ចាស់យានយន្តមិនបានបង់ពន្ធទាន់ពេលវេលាទេនោះ នឹងត្រូវរងទោសទណ្ឌតាមច្បាប់ជាធរមាន។ នេះបើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
~
អត្ថបទដោយ៖
Phoung Somphors
Tax

ពន្ធដារ ប្រមូលពន្ធបានជាង ២៩០០លានដុល្លារ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២២

11/17/2022
រយៈពេល១០ខែ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញបានចំនួន ១១ ៩៣១,១១ ប៊ីលានរៀល (ប្រមាណជា ២ ៩៤៥,៩៥ លានដុល្លារ) ស្មើនឹង ១០៤,៤៨% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ បើធៀបនឹងចំណូលពន្ធ-អាករ រយៈពេលដូចគ្នា ឆ្នាំ២០២១ កើនឡើងចំនួន ២ ៥៣០,០៧ ប៊ីលានរៀល (ប្រមាណជា ៦២៤,៣១ លានដុល្លារ) ស្មើនឹង ២៦,៩៤% ។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

ចិនផ្តល់ជំនួយ ២៧លានដុល្លារ សម្រាប់ជួយកែលម្អជីវភាពប្រជាពលរដ្ឋកម្ពុជា

12/7/2022
ឯកឧត្តម លី ខឹឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន អះអាងថា ចិននឹងផ្តល់ជំនួយបន្ថែមដល់កម្ពុជាទៅលើវិស័យជារួម ដែលមានទឹកប្រាក់ចំនួន ២០០លានយ័ន្ត ស្មើនឹងប្រមាណ ២៧លានដុល្លារ សម្រាប់ជួយដល់ជីវភាពប្រជាជននៅកម្ពុជា។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកធនាគារ

គេសិក្សា សួរនាំ និងស៊ើបពីអតិថិជនអ្វីខ្លះ មុននឹងធនាគារសម្រេចចិត្តឱ្យខ្ចីលុយ?

12/7/2022
មុននឹងធនាគារសម្រេចចិត្តឱ្យអតិថិជនខ្ចីលុយ គេសិក្សាអ្វីខ្លះពីអតិថិជន?​ បន្តពីវីដេអូមុនៗ ថ្ងៃនេះលោកគ្រូ ទិត្យ កំរង អ្នកឯកទេសបណ្ដុះបណ្ដាលនិងជាអ្នកអភិវឌ្ឍកម្មវិធីសិក្សាចំណេះដឹងហិរញ្ញវត្ថុ មុននឹងឱ្យកម្ចី ចែករំលែកគន្លឹងមួយចំនួនជាទម្រង​ 5Cs ដែលរឿងខ្លះគេសួរ និងរឿងខ្លះទៀតគេស៊ើបពីអថតិជន មុននឹងសម្រេចចិត្តឱ្យខ្ចី។
~
អត្ថបទដោយ៖
Rithipul
ព័ត៌មានផ្នែកសេដ្ឋកិច្ច

អុំទូក៣ថ្ងៃ កម្ពុជាទទួលបានភ្ញៀវទេសចរជាង ២លាន៥សែននាក់កើនឡើងជាង ១៨០% ធៀបនឹងឆ្នាំ២០២១

11/15/2022
រយៈពេល ៣ថ្ងៃនៃពិធីបុណ្យអុំទូកត្រូវនឹងថ្ងៃទី៧-៩ ខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរជាតិនិងអន្តរជាតិសរុប ២ ៥៧៨ ៨៣៨នាក់ ក្នុងនោះភ្ញៀវជាតិមាន​ ២ ៥៤៥ ១៦១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមាន ៣៣ ៦៧៧នាក់ កើនឡើង ១៨៣,៣៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។
~
អត្ថបទដោយ៖
Phoung Somphors
អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236