ចំណេះដឹង និង ព័ត៌មាន

ព័ត៌មានផ្នែកបច្ចេកវិទ្យា

ក្រសួងប្រេសណីយ៍ ឱ្យម្ចាស់បុរីឈប់ទារលុយជាថ្នូរឱ្យតភ្ជាប់សេវាអ៊ីនធឺណិតដល់អ្នកប្រើប្រាស់

12/7/2022
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ស្នើឲ្យម្ចាស់បុរីនិងអគារសហកម្មសិទ្ធិមួយចំនួន ត្រូវបញ្ឈប់ការទារលុយជាថ្នូរ និងអនុញ្ញាតឲ្យក្រុមការងារចូលតភ្ជាប់បណ្តាញសេវាអ៊ីនធឺណិតជូនអ្នកប្រើប្រាស់។បន្ថែមពីនេះ ត្រូវបញ្ឈប់ប្រតិបត្តិការផ្តល់សេវាអ៊ីនធឺណិតដោយខ្លួនឯង​ និងគ្មានអាជ្ញាបណ្ណពីនិយ័តករទូរគមនាគមន៍កម្ពុជានៅក្នុងបុរី និងអគារសហកម្មសិទ្ធិទៀត។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

រដ្ឋាភិបាល ដាក់ឱ្យចរាចរក្រដាសប្រាក់ ២០០០រៀល និង ២០០រៀល គំរូថ្មីជាផ្លូវការ

11/14/2022
រដ្ឋាភិបាលកម្ពុជា​ បានចេញអនុក្រឹត្យសម្រេចអនុញ្ញាតឱ្យចរាចរ និងប្រើប្រាសក្រដាសប្រាក់ប្រភេទ ២០០០រៀល (ពីរពាន់រៀល) គំរូថ្មី និងក្រដាសប្រាក់ប្រភេទ ២០០រៀល (ពីររយរៀល) គំរូថ្មី ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ តទៅ។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយជាង៥១លានដុល្លារ ដល់កម្ពុជា អនុវត្តគម្រោងចំនួន៤

11/14/2022
រដ្ឋាភិបាលជប៉ុន បានផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៥១,៣លានដុល្លារ ដល់កម្ពុជា សម្រាប់អនុវត្តគម្រោងចំនួន៤ ទាក់ទងនឹងសម្មភាពកម្ចាត់មីន, អភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម, កែលម្អការគ្រប់គ្រងសំណល់វេជ្ជសាស្រ្ត និងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត។ ការផ្តល់ហិរញ្ញប្បទាននេះ ធ្វើឡើងក្រោយក្រោយជំនួបទ្វេភាគីរវាងសម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន នៅសណ្ឋាគារសុខាភ្នំពេញ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។
~
អត្ថបទដោយ៖
Phoung Somphors
បច្ចេកវិទ្យាហិរញ្ញវត្ថុ

 សមាគមហិរញ្ញវត្ថុ បដិសេធពីកិច្ចសហការជួញដូរលើរូបិយវត្ថុគ្រីបតូBitcoin,Ethereum, Crypto,…

11/14/2022
សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៃកម្ពុជា ចេញសេចក្តីថ្លែងការរួមគ្នា ដោយបដិសេធពីការអនុញ្ញាតនិងផ្សព្វផ្សាយពីកិច្ចសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងការជួញដូរលើរូបិយវត្ថុគ្រីបតូរួមមាន Bitcoin, Ethereum និង កាបូប Crypto ជាដើម។
~
អត្ថបទដោយ៖
Phoung Somphors
Tax

អគ្គនាយកដ្ឋានពន្ធដារ កោះហៅម្ចាស់ក្រុមហ៊ុនចំនួន២ឲ្យមកទូទាត់បំណុលពន្ធជូនរដ្ឋ

11/12/2022
អគ្គនាយកដ្ឋានពន្ធដារប្រកាសហៅអគ្គនាយកក្រុមហ៊ុនចំនួន២ ឲ្យចូលខ្លួនមកទូទាត់បំណុលពន្ធជូនរដ្ឋដោយផ្អែកតាមច្បាប់ស្តីពីសារពើពន្ធ និងប្រកាសស្តីពីការគ្រប់គ្រងបំណុលពន្ធ។ ក្រុមហ៊ុនទាំង២ ត្រូវទូទាត់បំណុលនេះដោយមិនឲ្យលើសពី ១៥ថ្ងៃបន្ទាប់ពីការជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារកាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

កម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ចំនួន ១៨ លើការផ្តល់ជំនួយលើគម្រោងអភិវឌ្ឍន៍នៅកម្ពុជា

11/10/2022
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានិងឯកឧត្តម លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន បានចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន១៨ដែលផ្តោលើការផ្តល់ជំនួយលើគម្រោងអភិវឌ្ឍន៍នៅកម្ពុជា។ នាពីធីចុះហត្ថលេខានៅថ្ងៃទី០៩វិច្ឆិកា ឆ្នាំ២០២២នេះ ក៏បានសម្ពោធជានិមិត្តរូបដាក់ឱ្យប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុផងដែរ។ ឯកសារទាំង១៨ នោះ រួមមាន៖
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកបច្ចេកវិទ្យា

វៀតណាម ផ្តល់អាហារូបករណ៍អនុបណ្ឌិតផ្នែកសន្តិសុខសាយប័រនិងបច្ចេកវិទ្យាឌីជីថល ឱ្យកម្ពុជា

11/9/2022
ក្រសួងព័ត៌មាន និងគមនាគមន៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ផ្តល់អាហាររូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​ កម្មវិធីសិក្សាអន្តរជាតិជាភាសាអង់គ្លេសដល់ជាមន្ត្រីរាជការ ឬសាធារណជនទូទៅរបស់កម្ពុជាចំនួន ៦កន្លែង។ មុខជំនាញដែលផ្តល់ជូននោះសិក្សាលើជំនាញសន្តិសុខសាយប័រ ចំនួន ៣កន្លែង និង ៣កន្លែងទៀត គឺជំនាញបច្ចេកវិទ្យាឌីជីថលដែលសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាប្រៃសណីយ៍និងទូរគមនាគមន៍ដែលជាវិទ្យាស្ថានដ៏ល្បីមួយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
~
អត្ថបទដោយ៖
Phoung Somphors
ប្រាក់បញ្ញើ-សន្សំ

បណ្ឌិត អ៊ិន ចាន់នី អំពាវនាវឱ្យពលរដ្ឋសន្សំប្រាក់ ទោះតិចក្តីប្រសើរជាងមិនបានសន្សំសោះ

11/5/2022
លោកបណ្ឌិត អ៊ិន ចាន់នី សមាជិកក្រុមប្រឹក្សាភិបាលសមាគមធនាគារនៅកម្ពុជា លើកទឹកចិត្តឱ្យប្រជាពលរដ្ឋទាំងអស់ងាកមកប្រើប្រាស់សេវាសន្សំនៅតាមគ្រឹះស្ថានធនាគារផ្លូវការ។ ការដាក់ប្រាក់សន្សំនេះអាចអាចយកប្រាក់សន្សំនេះទៅធ្វើជាទ្រព្យធានានិងមានគុណវុឌ្ឍិក្នុងការខ្ចីប្រាក់។
~
អត្ថបទដោយ៖
Phoung Somphors
បច្ចេកវិទ្យា-ឌីជីថល

រដ្ឋាភិបាល កំពុងរៀបចំសេចក្តីព្រាងច្បាប់និងគោលនយោបាយចំនួន៥ទៀត ដើម្បីជំរុញវិស័យឌីជីថលនៅកម្ពុជា

11/14/2022
ដើម្បីជំរុញការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជារដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយសំខាន់ៗ ជាអាទិ៍ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល គោលនយោបាយរដ្ឋាភិបាលឌីជីថលនិងគោលនយោបាយអភិវឌ្ឍវិស័យប្រៃសណីយ៍។ ផ្តើមចេញពីគោលនយោបាយទាំងនេះ រាជរដ្ឋាភិបាលតាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បាននិងកំពុងសិក្សារៀបចំគោលនយោបាយនិងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗ ចំនួន៥បន្ថែមទៀត ដែលបានបញ្ចប់ការរៀបចំនិងត្រៀមបញ្ចប់ការរៀបចំ។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

CDC ឱ្យក្រុមហ៊ុន២បង្កើតរោងចក្រ ក្នុងទំហំទឹកប្រាក់១៤លានដុល្លារ នៅខេត្តកណ្តាលនិងកំពុងស្ពឺ

11/5/2022
គម្រោងបង្កើតរោងចក្រ ២ នៅខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគក្នុងទំហំទឹកប្រាក់១៤លានដុល្លារ។ នេះតាមការឱ្យដឹងពី CDC នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
~
អត្ថបទដោយ៖
Phoung Somphors
អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236