ថវិកាឆ្នាំ២០២៣ រដ្ឋាភិបាលគ្រោងចំណាយ ៩.៦ពាន់លានដុល្លារ កើន១៣% ធៀបនឹងឆ្នាំ២០២២
11/14/2022
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញខ្លឹមសារសង្ខេបប្រតិបត្តិស្តីពី៖«សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣»។ សេចក្តីព្រាងច្បាប់នេះ រដ្ឋាភិបាលគ្រោងចំណាយ ៣៩ ២០៦ ២០៥ លានរៀល (ប្រមាណ៩.៦ពាន់លានដុល្លារ) នឹង ២៩.៨៧% នៃផលិតផលក្នុងស្រុកសរុប មានកំណើន១៣% ធៀបនឹងច្បាប់ឆ្នាំ២០២២។ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣នេះ ត្រូវបានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចអនុម័តនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅថ្ងៃទី២៨ ខែតុលានេះ។