ចំណេះដឹង និង ព័ត៌មាន

បច្ចេកវិទ្យា-ឌីជីថល

រដ្ឋមន្ត្រីប្រៃសណី៖«កម្ពុជា បានក្លាយជាគោលដៅសម្រាប់ពួកឧក្រិដ្ឋជនតាមអ៊ីនធឺណិត»

10/27/2022
ឯកឧត្តម ជាវ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានឱ្យដឹងថា សង្គមកម្ពុជាបានបង្កើនការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងជីវភាពប្រចាំថ្ងៃលើគ្រប់វិស័យក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។ ការកើនឡើងនេះ ត្រូវបានឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថាបានធ្វើបានធ្វើឱ្យពលរដ្ឋដែលប្រើប្រាស់បច្ចេកវិទ្យា អាចក្លាយជាជនងាយរងគ្រោះពីការវាយប្រហារតាមអ៊ីនធឺណិតហើយការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យាដូចជា AI, Big Data, និង​ Virtual Reality ពិតជាមានផលវិបាកក្នុងការកំណត់ពីអត្តសញ្ញាណក្រុមឧក្រិដ្ឋជន។
~
អត្ថបទដោយ៖
Phoung Somphors
បច្ចេកវិទ្យាហិរញ្ញវត្ថុ

បរិយាប័ន្នហិរញ្ញវត្ថុក្នុងសម័យបច្ចេកវិទ្យាឌីជីថល​ ជំរុញឱ្យយើងអភិវឌ្ឍន៍ខ្លួនបន្ថែម

10/27/2022
ឯកឧត្តម មួន វាសនា សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច (UME) ខេត្តកំពង់ចាម បានមានប្រសាសន៍ថាការរៀបចំសិក្ខាសាលាស្តីអំពី៖«ឈ្វេងយល់ពីបច្ចេកវិទ្យាហិរញ្ញវត្ថុ» នេះ ជាឱកាសនៃបរិយាប័ន្នហិរញ្ញវត្ថុក្នុងសម័យបច្ចេកវិទ្យាឌីជីថលដែលជំរុញដល់យើងទាំងអស់គ្នាអភិវឌ្ឍន៍ខ្លួនបន្ថែមទៀតក្នុងការរៀបចំនិងគ្រប់គ្រងលុយកាក់ដូចជាប្រើប្រាស់អេបកត់លុយ(Kotluy App: http://bit.ly/KotluyApp)។ ការប្រើប្រាស់អេបកត់លុយនេះ ឯកឧត្តមបញ្ជាក់ថា អាចជួយបង្កើនប្រសិទ្ធភាពដល់ការគ្រប់គ្រងប្រតិបត្តិការលើការចាយវាយការកត់ត្រាលុយកាក់ប្រចាំថ្ងៃឱ្យក្លាយជាទម្លាប់ល្អមួយ។
~
អត្ថបទដោយ៖
Uncategorized

ឱកាសការងារ ២ម៉ឺនកន្លែងពីក្រុមហ៊ុន ១៥០ កំពុងរង់ចាំលោកអ្នកដាក់ពាក្យសម្ភាសភ្លាមៗ នៅកោះពេជ្រ

10/25/2022
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារនិងវិជ្ជាជីវៈ រៀបពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២​ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែតុលានេះ នៅអគារពិព័រណ៍កោះពេជ្រ។ កម្មវិធីពិព័រណ៍នេះ មានក្រុមហ៊ុនធំៗប្រមាណ១៥០ ប្រកាសផ្តល់ឱកាសការងារប្រមាណ២ម៉ឺនកន្លែង ដល់យុជន សិស្សនិស្សិត និងអ្នកស្វែងរកការងារធ្វើ។ ការប្រកាសផ្តល់ឱកាសការងារនេះ បេក្ខជនគ្រាន់តែយក CV ទៅដាក់នូវតាមក្រុមហ៊ុនដែលខ្លួនចាប់អារម្មណ៍ ហើយនឹងត្រូវសម្ភាសន៍ភ្លាមនៅក្នុងកម្មវិធីពិព័រណ៍នោះតែម្តង ចាប់ពីម៉ោង៨ព្រឹក​ ដល់ម៉ោង៨យប់។
~
អត្ថបទដោយ៖
Phoung Somphors
អាជីវកម្មខ្នាតតូចនិងមធ្យម

គម្រោងបង្កើតវិទ្យាស្ថាន«ស្រាវជ្រាវម្ហូបអាហារ» រួមចំណែកពង្រឹងគុណភាព សុវត្ថិភាព និងបច្ចេកវិទ្យារបស់ក្រុមហ៊ុនចំណីអាហារធុនតូច-មធ្យម

10/27/2022
ម្រោងបង្កើតវិទ្យាស្ថានស្រាវជ្រាវម្ហូបអាហារ (FTC) នៅកម្ពុជា នឹងចូលរួមចំណែកពង្រឹងសមត្ថភាពប្រកួតប្រជែង ស្រាវជ្រាវ និងអភិវឌ្ឍន៍វិស័យឧស្សាហកម្មចំណីអាហារ។ គ្រោងដែលមានរយៈពេល៥ឆ្នាំនេះ នឹងអនុវត្តចាប់ពីខែឧសភា ឆ្នាំ២០២៣ ដល់ចុងឆ្នាំ២០២៧ និងមានខ្លឹមសារលម្អិតនៃគម្រោងចំនួន៦ចំណុច។ ឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ នាជំនួបជាមួយនឹងលោក Kim Young Chan នាយកគ្រប់គ្រងគម្រោងនៃវិទ្យាស្ថានគ្រប់គ្រងម្ហូបអាហារកូរ៉េ បានឱ្យដឹងថា គម្រោងដែលបានលេចជារូបរាងនេះ កំពុងរង់ចាំការសម្រេចពីសភាកូរ៉េនៅចុងឆ្នាំ២០២២នេះ។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកធនាគារ

រយៈពេល៦ឆ្នាំ ក្រសួងសាធារណការលក់ស្លាកលេខពិសេសនិងពិសេសផ្ទាល់ខ្លួន​ បានជាង៨២លានដុល្លារ

10/24/2022
រយៈពេល៦ឆ្នាំមកនេះក្រសួងសាធារណការ និងដឹកជញ្ជូន លក់ស្លាកលេខពិសេស និងស្លាកលេខពិសេសផ្ទាល់ខ្លួនបានចំនួន ២២៥ ១៧១ លេខ ទទួលបានចំណូលសរុបចំនួន ៣២៩ ៦៧២ ៤៩៩ ០០០ រៀល ស្នើនឹងប្រមាណ ៨២៤១៨ ១២៥ ដុល្លារអាមេរិក។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

CDC អនុម័តឲ្យក្រុមហ៊ុនចំនួន១០ បោះទុន​ ៥៤,៦លានដុល្លារ បង្កើតការងារបានជាង ១១ពាន់កន្លែង

10/24/2022
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឱ្យក្រុមហ៊ុនចំនួន១០ បោះទុនវិនិយោគបង្កើតរោងចក្រក្នុងទំហំទឹកប្រាក់ប្រមាណ​ ៥៤,៦លានដុល្លារអាមេរិក ដែលបង្កើតការងារបានជាង ១១ពាន់កន្លែង។ ក្រុមហ៊ុនទាំងនោះគ្រោងបង្កើតរោងចក្រនៅរាជធានីភ្នំពេញខេត្តកណ្តាល តាកែវ ស្វាយរៀង និងខេត្តព្រះសីហនុ។ នេះបើតាមការចុះផ្សាយរបស់ CDC ត្រឹមរយៈពេល៩ ពោលគឺចាប់ពីថ្ងៃទី១២ ដល់ ២១ ខែតុលា ឆ្នាំ២០២២នេះ។​
~
អត្ថបទដោយ៖
Phoung Somphors
បច្ចេកវិទ្យា-ឌីជីថល

ល្បិចឆបោកលួចគណនីតេឡេក្រាម ក្រោមទម្រង់រូបភាពចលនា “Gift74/100 Free Premium”

10/21/2022
នាពេលថ្មីៗនេះមានការប្រើល្បិចលួចយកគណនីតេឡេក្រាម តាមរយៈការបោកបញ្ឆោត ដោយចោរបច្ចេកវិទ្យា (Hackers)​​ អ្នកបោកប្រាស់បានបង្កើតតំណភ្ជាប់ក្លែងក្លាយដោយដាក់រូបភាពមានចលនា (Gif) និងតំណភ្ជាប់ ដែលមើលទៅហាក់ដូចជាសាររបស់ក្រុមហ៊ុនតេឡេក្រាមក្នុងគោលដៅបោកបញ្ឆោតអ្នកប្រើប្រាស់​​ ដើម្បីលួចយកគណនី។ នេះជាការជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ទៅកាន់សាធារណជនដែលប្រើប្រាស់បណ្តាញសង្គមតេឡេក្រាម នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ។
~
អត្ថបទដោយ៖
Phoung Somphors
ភាគហ៊ុន-បណ្ណបំណុល

និយ័តករមូលបត្រកម្ពុជា ផ្តល់លេខអត្តសញ្ញាណវិនិយោគិនឥតគិតថ្លៃចាប់ពីថ្ងៃទី២១-២៣ តុលានេះ

10/21/2022
និយ័តករមូលបត្រកម្ពុជា ផ្តល់លេខអត្តសញ្ញាណវិនិយោគិនដោយឥតគិតថ្លៃរយៈពេល៣ថ្ងៃ ក្នុងឱកាសចូលរួមអបអរសាទរក្នុងកម្មវិធីពិព័ណ៌ផ្សារភាគហ៊ុនកម្ពុជា​ “My First Stock” ឆ្នាំ២០២២ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់២៣ ខែតុលានេះ នៅផ្សារទំនើបអ៊ីអន ភ្នំពេញ។
~
អត្ថបទដោយ៖
Phoung Somphors
បច្ចេកវិទ្យាហិរញ្ញវត្ថុ

ក្រុមហ៊ុន ប៊ូ យ៉ុង គ្រោងបើកសកលវិទ្យាល័យផ្តោតលើវិស័យ«ពន្ធដារ និង FinTech» នៅកម្ពុជា

10/20/2022
បណ្ឌិត Lee Joong Keun ប្រធានក្រុមហ៊ុន ប៊ូ យ៉ុង គ្រុប នៃសាធារណរដ្ឋកូរ៉េ បានឱ្យដឹងក្នុងជំនួបជាមួយនឹងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចកម្ពុជា ថា ក្រុមហ៊ុនរបស់លោកនឹងពិនិត្យលទ្ធភាពក្នុងការបើកសកលវិទ្យាល័យដែលផ្តោតទៅលើវិស័យពន្ធដារ​ និង FinTech នៅកម្ពុជា។ ប្រធានក្រុមហ៊ុន រូបនេះមើលឃើញពីតួនាទីស្នូលយ៉ាងចម្បងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាពិសេសផ្នែកពន្ធដាររបស់កម្ពុជា ក៏ដូចជានៅសាធារណរដ្ឋកូរ៉េផងដែរ ដែលបានដើរតួជាសរសរស្តម្ភមួយជួយគាំទ្រដល់សេដ្ឋកិច្ចជាតិ។
~
អត្ថបទដោយ៖
Phoung Somphors
បច្ចេកវិទ្យា-ឌីជីថល

ក្រសួងប្រៃសណីយ៍ ជំរុញឱ្យកូនសិស្សចាប់យកជំនាញ«បច្ចេកវិទ្យាឌីជីថល»​ ដែលមានឱកាសការងារល្អនិងប្រាក់ខែខ្ពស់

10/19/2022
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ) លើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ឲ្យចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល បន្ទាប់ពីជាប់ជាស្ថាពរក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិរួច។ ដោយសព្វថ្ងៃបច្ចេកវិទ្យាកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ការធ្វើធុរកិច្ចនិងការផ្តល់សេវាសាធារណៈ និងសេវាផ្សេងៗទៀតប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងយុគ្គសម័យឌីជីថលនេះ។
~
អត្ថបទដោយ៖
Phoung Somphors
អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236