ពន្ធដារប្រមូលចំណូលបានជាង ២៥០លានដុល្លារ ក្នុងខែកញ្ញា ឆ្នាំ២០២២
10/12/2022
ពន្ធដារប្រមូលចំណូលបាន ១ ០២៨,៩៥ ប៊ីលានរៀល (ប្រមាណ ២៥៤,០៦ លានដុល្លារ) ស្មើនឹង ៩,០១ ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ សម្រាប់ខែកញ្ញា នៃឆ្នាំ២០២២។ បើធៀបនឹងចំណូលពន្ធ-អាករប្រចាំខែកញ្ញាឆ្នាំ២០២១ កើនឡើងប្រមាណ ៥២,៤០ លានដុលលារ ដែលស្មើនឹង ២៥,៩៨ ភាគរយ។