ចំណេះដឹង និង ព័ត៌មាន

Uncategorized

កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ផ្តល់អាហារូបករណ៍អនុបណ្ឌិតសិក្សានៅសាលាលីក្វាន់យូ, សិង្ហបុរី

10/10/2022
អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ) នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហការជាមួយសាលាគោលនយោបាយសាធារណៈលីក្វាន់យូនៃប្រទេសសិង្ហបុរី ប្រកាសជ្រើសរើសបេក្ខភាពអាហាររូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សានៅសាលាលីក្វាន់យូសម្រាប់មន្ត្រីរាជការគ្រប់រូបដែលបម្រើការងារនៅតាមក្រសួង-ស្ថាប័ននិងក្នុងក្របខណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈស្របតាមក្របខណ្ឌភាពជាដៃគូ។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

កម្ពុជា-អូស្រ្តាលី ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច​ និងពាណិជ្ជកម្មទ្វេភាគី

10/10/2022
ឯកឧត្តម ពេជ ឫទ្ធីរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មរបស់កម្ពុជា ជួបពិភាក្សាការងារជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីនិងតំបន់ដោយផ្តោតលើវិស័យពាណិជ្ជកម្ម និងវិនិយោគ ជាមួយនឹងលោកជំទាវ Michelle Chan លេខាធិករងទទួលបន្ទុកអាស៊ីអាគ្នេយ៍ និងដៃគូសាកល នៃក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្រាលី កាលពីថ្ងៃទីកាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

កម្ពុជា-អារ៉ាប៊ីសាអូឌីត សម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគី ២៦លានដុល្លារ ក្នុងឆ្នាំ២០២១ កើនឡើងជិត៤០%

10/8/2022
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្នុងឆ្នាំ២០២១ កម្ពុជានិងអារ៉ាប៊ីសាអូឌីត សម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីប្រមាណ ២៦លានដុល្លារ កើនឡើងជិត ៤០% ធៀបនឹងឆ្នាំ២០២០ ដែលមានទំហំត្រឹមតែ១៩លានដុល្លារ។ ដោយឡែក ក្នុងឆ្នាំ២០១៩ ពាណិជ្ជកម្មទ្វេភាគីរវាងភាគីទាំងពីរមានទំហំ ១៥,៦លានដុល្លារ និង ១៦លានដុល្លារ ក្នុងឆ្នាំ២០១៨។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

ក្រុមហ៊ុនមួយបោះទុនជិត៦លានដុល្លារ បង្កើតរោងចក្រកាត់ដេរនៅខេត្តតាកែវ បង្កើតការងារជាង១,៤០០កន្លែង

10/12/2022
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នៅថ្ងៃទី០៧ តុលា ឆ្នាំ២០២២នេះ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគឱ្យក្រុមហ៊ុន CONCEPTCREATOR FASHION (CAMBODIA) CO., LTD បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់នៅខេត្តតាកែវ។ ក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតពី CDC នេះ មានទីតាំងវិនិយោគស្ថិតនៅអគារ A ភូមិត្រពាំងភ្លូ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ បោះទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១ ៤៤១កន្លែង៕
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកធនាគារ

រដ្ឋភិបាល កំណត់ពលរដ្ឋដែលងាយរងគ្រោះពីសម្ពាធអតិផរណា ដើម្បីផ្តល់ប្រាក់ឧត្ថម្ភជួយសង្គ្រោះ

10/12/2022
រាជរដ្ឋាភិបាលកម្ពុជា សម្រេចដាក់ឲ្យដំណើការ«កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងគ្រោះហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា» ដែលជាកម្មវិធីជំនួយដល់សង្គម និងជួយសម្រួលដល់ប្រជាជនពីការកើនឡើងខ្ពស់នៃអតិផរណាមួយគ្រា។ ការផ្តល់ជូននេះសម្រាប់ប្រជាពលរដ្ឋដែលងាយរងគ្រោះនៅទូទាំងប្រទេស ដែលត្រូវបានកំណត់អត្តសញ្ញាណច្បាស់លាស់និងត្រឹមត្រូវ តាមរយៈការធ្វើកិច្ចសម្ភាសតាមទូរស័ព្ទ ឬអាជ្ញាធរមូលចុះទៅផ្ទាល់ រួចវាយតម្លៃជាក់ស្តែង។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

សម្តេច ហ៊ុន សែន៖ «រដ្ឋាភិបាលចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីនរថភ្លើងនៃកំណើនសេដ្ឋកិច្ច»

10/7/2022
សម្តេច ហ៊ុន សែនមានប្រសាសន៍ថា រដ្ឋាភិបាលចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីនរថភ្លើងនៃកំណើនសេដ្ឋកិច្ច។ ដូច្នេះ ធនធានមនុស្សដែលបានបណ្តុះបណ្តាលនៅតាមគ្រឹះស្ថានឧត្តមសិក្សានានា​ មួយផ្នែកធំត្រូវបានវិស័យឯកជនទទួលយកទៅធ្វើការ ដែលត្រូវបានជួយដោះស្រាយបញ្ហាអត់ការងារធ្វើរបស់និស្សិត។ ចំណែក ម្ខាងទៀតដើម្បីការរីកចម្រើនរបស់ក្រុមហ៊ុនផ្ទាល់ខ្លួន។
~
អត្ថបទដោយ៖
Phoung Somhphors
បច្ចេកវិទ្យា-ឌីជីថល

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ប្រាប់ឱ្យអ្នកប្រើ​ Telegram ប្រុងប្រយ័ត្នចំពោះដំណរភ្ជាប់ដែលបានទទួល!

10/7/2022
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាណែនាំឲ្យអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម Telegram បង្កើនការប្រុងប្រយ័ត្នចំពោះដំណរភ្ជាប់ដែលលោកអ្នកបានទទួលឬត្រូវបានចែកចាយនៅក្នុង Group Telegram ។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកមីក្រូហិរញ្ញវត្ថុ

រដ្ឋាភិបាល បន្តឧបត្ថម្ភប្រាក់ដល់គ្រួសារក្រីក្រនិងងាយរងគ្រោះ អំឡុងពេលរាលដាលជំងឺកូវីដ-១៩

10/6/2022
រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ-១៩ រហូតដល់ដំណាច់ឆ្នាំ២០២២ និងបន្តពិនិត្យនិងវាយតម្លៃស្ថានភាពរៀងរាល់៣ខែម្តង។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

រដ្ឋាភិបាល រៀបចំផ្តល់ប្រាក់ឧបត្ថម្ភដល់ជនងាយរងគ្រោះ ក្នុងស្ថានភាពអតិផរណាកើនឡើង

10/6/2022
រាជរដ្ឋាភិបាល សម្រេចដាក់ឲ្យដំណើរការ«កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា»។ កម្រិតប្រាក់ឧបត្ថម្ភ យន្តការ នីតិវិធី និងកាលបរិច្ឆេទនៃការដាក់ឲ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ នឹងត្រូវកំណត់ដោយសេចក្តីសម្រេចរបស់ប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

ក្រុមហ៊ុន៤ CDC ឲ្យវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅស្វាយរៀងនិងព្រះស៊ីហនុក្នុងទំហំទន់ជិត២៤លានដុល្លារ

10/5/2022
គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន៤ បោះទុនប្រមាណ ២៣,៩លានដុល្លារ សម្រាប់បង្កើតរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តស្វាយរៀង និងខេត្តព្រះសីហនុ ដែលអាចបង្កើតការងារបានប្រមាណ ២៩០០កន្លែង។
~
អត្ថបទដោយ៖
Phoung Somphors
អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236