ចំណេះដឹង និង ព័ត៌មាន

ព័ត៌មានផ្នែកសេដ្ឋកិច្ច

កម្ពុជា រកចំណូលបានជាង ១៦លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាតំបន់អង្គរ ក្នុងត្រីមាសទី១ ឆ្នាំ២០២៤

4/23/2024
ក្នុងរយៈពេល៣ខែដំបូង ឆ្នាំ២០២៤ កម្ពុជា រកចំណូលពីការលក់សំបុត្រឱ្យភ្ញៀវបរទេស ដើម្បីចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀស បានសរុបចំនួន ១៦ ៥៣៣ ២៩៣ដុល្លារ។ ចំនួននេះ បានកើនឡើង ៤៨,៤៧% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ នាថ្ងៃទី១ ខែមេសានេះ។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

ចិន ផ្តល់ជំនួយឥតសំណង ៤.៤លានដុល្លារ មកកម្ពុជា សម្រាប់បោសសម្អាតមីនក្នុងខេត្តចំនួន៣

4/4/2024
រដ្ឋាភិបាលចិន តាមរយៈស្ថានទូតចិនប្រចាំនៅកម្ពុជាបានផ្តល់ជំនួយឥតសំណងដល់កម្ពុជា ចំនួន៤.៤លានដុល្លារ ដើម្បីគាំទ្រអង្គភាពCMAC ក្នុងការអនុវត្ត«គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា»។ បើតាមមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ជំនួយសម្រាប់ឆ្នាំ២០២៤នេះនឹងត្រូវអនុម័តផ្តល់ឱ្យជាផ្លូវការនៅចុងខែមីនានេះ។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

រយៈពេល២ខែ កម្ពុជា នាំចេញផលិតផលទៅទីផ្សារកូរ៉េ ៨,៥៣លានដុល្លារ កើន ២៨៦,៩% ធៀបនឹងឆ្នាំ២០២៣

4/4/2024
រយៈពេល២ខែ ដើមឆ្នាំ២០២៤នេះ កម្ពុជា បាននាំចេញផលិតផលទៅកាន់ទីផ្សារកូរ៉េ ក្រោមកិច្ចព្រមព្រៀង CKFTA ក្នុងទំហំ ៨,៥៣លានដុល្លារ។ ទំហំពាណិជ្ជកម្មនាំចេញនេះ កំណើន ២៨៦,៩% ធៀបទៅនឹងរយៈពេល២ខែនៃឆ្នាំ២០២៣ ដែលមានទំហំត្រឹមតែ ២,២១លានដុល្លារ។
~
អត្ថបទដោយ៖
Phoung Somphors
បច្ចេកវិទ្យា-ឌីជីថល

កម្ពុជា-កូរ៉េ ចុះ MOU ជំរុញវិស័យបច្ចេកវិទ្យារ៉ូបូតបម្រើឧស្សាហកម្មក្នុងសហគ្រាសធុនតូច-មធ្យមវិស័យផលិតកម្ម

4/4/2024
អគ្គនាយកដ្ឋានវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយនឹងវិទ្យាស្ថានកូរ៉េសម្រាប់ការអភិវឌ្ឍឧស្សាហកម្មរ៉ូបូតដើម្បីជំរុញវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដោយផ្តោតលើឧស្សាហកម្មរ៉ូបូត។
~
អត្ថបទដោយ៖
Phoung Somphors
អាជីវកម្មខ្នាតតូចនិងមធ្យម

ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តឱ្យសហគ្រិនខ្មែរនាំយកផលិតផលកសិកម្មនិងម្ហូបអាហារ ចូលរួមក្នុងពិព័រណ៍ នៅប្រទេសចិន

4/4/2024
ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យពាណិជ្ជករម្ចាស់ក្រុមហ៊ុន-សហគ្រាស ចូលរួមការតាំងពិព័រណ៍ចំនួន៣ នៅប្រទេសចិន ដែលមានពិព័រណ៍ម្ហូបអាហារពិព័រណ៍ផលិតផលស្រា និងភេសជ្ជៈអន្តរជាតិ ផលិតផលសម្គាល់ភូមិសាស្ត្រទំនិញ ពិព័រណ៍ផលិតផលកសិកម្មនិងចំណីអាហារនាំចូលអន្តរជាតិទីក្រុងចឹងចូវ ២០២៤។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកមីក្រូហិរញ្ញវត្ថុ

ឥណទានជាប្រាក់រៀលកើន ២៥% រីឯ ប្រាក់បញ្ញើជាប្រាក់រៀលកើន ១៦% គិតត្រឹមឆ្នាំ២០២៣

4/4/2024
គិតត្រឹមដំណាច់ឆ្នាំ២០២៣ ឥណទានជាប្រាក់រៀលបានកើនឡើងដល់ ២៥ភាគរយ នៃផលបត្រឥណទានសរុប និងប្រាក់បញ្ញើជាប្រាក់រៀលបានកើនឡើងដល់ ១៦ភាគរយ នៃប្រាក់បញ្ញើសរុប។ តួលេខនេះ កើនលើសកម្រិតកំណត់ដោយបទប្បញ្ញត្តិ ដែលបង្ហាញពីការកើនឡើងនូវទំនុកចិត្តលើរូបិយប័ណ្ណជាតិ។បើតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ស្តីពី៖«វិស័យមីក្រូហិរញ្ញវត្ថុជួយជំរុញកំណើនប្រើប្រាស់ប្
~
អត្ថបទដោយ៖
Phoung Somphors
បច្ចេកវិទ្យាហិរញ្ញវត្ថុ

សប្បុរសជន អាចផ្តល់វិភាគទានសប្បុរសធម៌ដល់«មូលនិធិគន្ធបុប្ផាកម្ពុជា» តាមការស្កែន QR Code របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត

4/4/2024
មូលនិធិគន្ធបុប្ផាកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក. ដើម្បីផ្តល់ភាពងាយស្រួល និងជម្រើសថ្មីមួយទៀតដល់សប្បុរសជននានា ដែលមានបំណងបរិច្ចាគថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

កម្ពុជា-ឡាវ ចុះ MOU ចំនួន៧ លើវិស័យរ៉ែ ថាមពល និងព្រំដែន

3/26/2024
ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសឡាវ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ រដ្ឋធានីវៀងចន្ទន៍ សម្តេចធិបតី និងឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ បានចូលរួមជាអធិបតីជាមួយក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន៧។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកបច្ចេកវិទ្យា

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣នៅក្រុងព្រះសីហនុ ដែលចំណាយថវិកាជិត២០លានដុល្លារ ត្រូវបានដាក់ឱ្យប្រើប្រាស់

3/26/2024
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ចំណាយទឹកប្រាក់ជាង ១៩,៩លានដុល្លារមានសមត្ថភាពផលិតទឹកកខ្វក់បានចំនួន ២ម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃ ដែលស្ថិតនៅភូមិ៤សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២២ខែមីនា ឆ្នាំ២០២៤នេះ។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

ជប៉ុន ផ្តល់ជំនួយជាង៨៥ម៉ឺនដុល្លារ ដល់ស្ថាប័នចំនួន២ដើម្បីលើកកម្ពស់ការប្រើបច្ចេកវិទ្យាព័ត៌មានវិទ្យា និងឱកាសការងារជនមានពិការភាព

3/25/2024
រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន៨៥៤,៩៥៦ ដុល្លារ ដល់ស្ថាប័នទទួលជំនួយចំនួនពីរក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។ ការផ្តល់ជំនួយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ ត្រូវលោកឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា សង្ឃឹមថា នឹងកែលម្អគុណភាពជីវិតរបស់ប្រជាជនក្នុងទីតាំងគម្រោងនីមួយៗនិងលើកកម្ពស់មិត្តភាពជប៉ុន-កម្ពុជា បន្ថែមទៀត។
~
អត្ថបទដោយ៖
Phoung Somphors
អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236