ឆ្នាំ២០២៣ ពន្ធដារ ប្រមូលចំណូលបានជាង ៣,៦ពាន់លានដុល្លារ
1/31/2024
ក្នុងឆ្នាំ២០២៣ ចំណូលពន្ធអាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញបានចំនួន ១៤ ៦២៩,១០ ប៊ីលានរៀល (ប្រមាណជា ៣ ៦១២,១២ លានដុល្លារ) ស្មើនឹង ១០១,១៣% នៃផែនការ។នេះបើតាមការបង្ហាញរបស់ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៣មករានេះ។