ចំណេះដឹង និង ព័ត៌មាន

បច្ចេកវិទ្យា-ឌីជីថល

គម្រោង IDEAS បណ្តុះសហគ្រិនស្រ្ដីបង្កើនជំនាញឌីជីថលនិងការធ្វើអាជីវកម្មតាម E-Commerce

1/24/2024
IDEAS Project Cambodia កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានប្រកាសជ្រើសរើសសហគ្រិនជាស្រ្ដីជាលើកទី២ចូលរៀនវគ្គបណ្តុះបណ្តាល ជំនាញឌីជីថល និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច(E-Commerce)។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

រដូវត្រូវត្រីប្រហុកលើកទី២ពីថ្ងៃទី១៥-២១ មករានេះ ក្នុងភូមិសាស្រ្តភ្នំពេញ និងខេត្តកណ្តាល

1/17/2024
រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រាប់ពីរដូវត្រូវត្រីប្រហុកជាលើកទី២ ដោយចាប់ផ្តើមសម្បូរពីថ្ងៃទី១៥-២១ មករា ឆ្នាំ២០២៤នេះ ក្នុងភូមិសាស្រ្តរាធានីភ្នំពេញ និងខេត្តកណ្តាល។
~
អត្ថបទដោយ៖
បច្ចេកវិទ្យា-ឌីជីថល

រដ្ឋ ដាក់ឱ្យមុខងារចំនួន៥ ឱ្យក្រុមហ៊ុនឯកជនកែប្រែព័ត៌មានក្នុងបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន

1/17/2024
ក្រសួង និងស្ថាប័នពាក់ព័ន្ធចំនួន១០ ចេញសេចក្តីប្រកាសរួមគ្នាដោយដាក់ឱ្យដំណើរការមុខងារចំនួន៥ សម្រាប់ចុះបញ្ជី និងកែប្រែព័ត៌មានក្រុមហ៊ុន និងសហគ្រាសលើប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាន (Single​ Portal) ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នេះតទៅ។
~
អត្ថបទដោយ៖
Phoung Somphors
អាជីវកម្មខ្នាតតូចនិងមធ្យម

ភាគីក្រុមហ៊ុន សម្រេចបញ្ចុះតម្លៃពី៣៣ ទៅ៥០% សម្រាប់ចំណតនិងប្រើផ្លូវចេញ-ចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

1/17/2024
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ប្រកាសលទ្ធផលពីដំណោះស្រាយទាក់ទងនឹងតម្លៃសេវាប្រើប្រាស់ផ្លូវចូល-ចេញអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងតម្លៃចំណតយានយន្តសាជាថ្មី ដោយភាគីក្រុមហ៊ុនសម្រេចបញ្ចុះតម្លៃចាប់ពី៣៣%ដល់ ៥០% ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៥។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

ប្រមុខរដ្ឋាភិបាល បានហាមឃាត់មិនឱ្យនាំចូលគ្រឿងក្នុង និងសាច់បង្កក រយៈពេល៦ខែ

1/16/2024
ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម បានចេញសេចក្តីប្រកាសរួមចាត់វិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កក តាមសេចក្តីសម្រេចរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។ ការប្រកាសរួមរបស់ក្រសួងទាំងពីរនេះ គឺដាក់បម្រាមការនាំចូលជាបណ្តោះអាសន្ន ក្នុងរយៈពេល៦ខែ ដោយចាបផ្តើមពីថ្ងៃទី១២ ខែមីនា រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

រដ្ឋ ប្រមូលចំណូលបានជាង៩០ម៉ឺនដុល្លារ ពីវិស័យព្រៃឈើក្នុងឆ្នាំ២០២៣

1/12/2024
ដ្ឋ រកចំណូលបានពីវិស័យព្រៃឈើប្រមាណ៩២ម៉ឺនដុល្លារ ក្នុងរយៈពេល១២ខែ ឆ្នាំ២០២៣។ ចំណូលទាំងនោះបានមកពីការងារព្រៃឈើ, ការងារអភិរក្សសត្វព្រៃ, កសិដ្ឋានចិញ្ចឹមបង្កាត់ពូជស្វាក្តាម និងការសង្រ្គោះសត្វព្រៃ, ការងារដាំដើមឈើ,ការងារនីតិកម្ម និងវិវាទ, ការងារឧស្សាហកម្មនិងពាណិជ្ជកម្ម។ នេះបើតាមរបាយការណ៍ស្តីពី«សភាពការណ៍កសិកម្មរុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆ្នាំ២០២៣»។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

រដ្ឋាភិបាល ចំណាយលុយជិត ៥លានដុល្លារក្នុងរយៈពេល៣ខែឧបត្ថម្ភដល់កម្មការិនីមានផ្ទៃពោះ

1/17/2024
ថ្លែងក្នុងកម្មវិធីសម្ពោធស្ពានកោះយ៉និងសំណេះសំណាលជាមួយកម្មករ និយោជិតជាង១ម៉ឺននាក់ ក្នុងខេត្តកោះកុងកាលពីថ្ងៃទី៨ខែមករា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថា ក្នុងរយៈពេល ៣ខែកន្លងមកនេះរាជរដ្ឋាភិបាល បានចំណាយថវិកាជិត ៥លានដុល្លារ ឧបត្ថម្ភដល់កម្មការិនីមានផ្ទៃពោះ។
~
អត្ថបទដោយ៖
Phoung Somphors

កម្ពុជា រកចំណូលបានពីវិស័យជលផលជាង ២០ម៉ឺនដុល្លារ ក្នុងឆ្នាំ២០២៣

1/17/2024
កម្ពុជា រកចំណូលបានជិត ៨៣០លានរៀល ពីវិស័យជលផលក្នុងឆ្នាំ២០២៣ ដែលស្មើនឹងប្រមាណ ២០ម៉ឺនដុល្លារ។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍បូកសរុបលទ្ធផលការងារវិស័យជលផលប្រចាំឆ្នាំ២០២៣និងទិសដៅសម្រាប់ឆ្នាំ២០២៤ ចំណូលឆ្នាំ២០២៣ កើនឡើងជាង ២០៥លានរៀល ធៀបនឹងឆ្នាំ២០២២ដែលមានចំនួនជាង ៦២៣លានរៀល។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

គម្រោង ១ពាន់លានដុល្លារ ត្រូវបានមជ្ឈមណ្ឌលវិស្វកម្មកៅស៊ូនិងសម្បកកង់រថយន្តរបស់ចិន បង្ហាញឆន្ទៈវិនិយោគនៅកម្ពុជា

1/10/2024
ឯកឧត្តមឧបកនាយករដ្ឋមន្ត្រី ស៊ុនចាន់ថុល អនុវប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចុះ MOU ជាមួយនឹងមជ្ឈមណ្ឌលជាតិស្រាវជ្រាវបច្ចេកវិទ្យាវិស្វកម្មកៅស៊ូនិងសម្បកកង់រថយន្ត (NERCRAT) របស់ប្រទេសចិន។ តាមយៈ MOU នេះ​ NERCRAT បានបង្ហាញឆន្ទៈ ក្នុងការវិនិយោគទឹកប្រាក់ចំនួន ១ពាន់លានដុល្លារនៅកម្ពុជា។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែតសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ«ស្ពានសម្តេចតេជោ ហ៊ុន សែនកោះយ៉» ក្នុងខេត្តកោះកុង

1/9/2024
«ស្ពានសម្ដេចតេជោហ៊ុន សែន កោះយ៉» នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលមានតម្លៃប្រមាណ១,៤លានដុល្លារ ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការនៅព្រឹកថ្ងៃទី០៨ខែមករា ឆ្នាំ២០២៤នេះ។
~
អត្ថបទដោយ៖
Phoung Somphors
អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236