ចំណេះដឹង និង ព័ត៌មាន

ព័ត៌មានផ្នែកសេដ្ឋកិច្ច

កម្ពុជា រកចំណូលបាន ៤៦៦លានដុល្លារ ពីការលក់អង្ករទៅទីផ្សារអន្តជាតិ ក្នុងឆ្នាំ២០២៣

1/9/2024
ក្នុងពេញមួយឆ្នាំ២០២៣ កម្ពុជា រកចំណូលបានពីការនាំចេញអង្ករចំនួន ៦៥៦ ៣២៣តោន មានការកើនឡើង ៣% ស្មើនឹងទឹកប្រាក់ ៤៦៦លានដុល្លារ។ ចំនួនទឹកប្រាក់នេះបានកើនឡើង ១៣% បើធៀបនឹងឆ្នាំ២០២២កន្លងទៅ។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកធនាគារ

ធនាគារជាតិ ប្រកាសប្រឡងជ្រើសមន្ត្រី ៣០រូប បម្រើការងារក្នុងក្របខ័ណ្ឌ«គ»

1/9/2024
ធនាគារជាតិ ចេញសេចក្តីប្រកាសជ្រើសរើសមន្ត្រីចំនួន ៣០រូប ឱ្យចូលមកបម្រើការងារក្នុងក្របខ័ណ្ឌលេខាធិការ ធនាគារជាតិនៃកម្ពុជា ប្រភេទ«គ»។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

រដ្ឋ ដំឡើងប្រាក់ខែដល់មន្ត្រីជាប់កិច្ចសន្សាពី៧១ ទៅ ៧៧ម៉ឺនរៀល ចាប់ពីឆ្នាំ២០២៤ តទៅ

1/9/2024
រដ្ឋាភិបាល បានចេញអនុក្រឹត្យដោយសម្រេចដំឡើងប្រាក់កម្រៃដល់មន្ត្រីជាប់កិច្ចសន្យាពី៧១ម៉ឺនរៀល ទៅ៧៧ម៉ឺនរៀលក្នុងមួយខែ ចាប់ឆ្នាំ២០២៤នេះ តទៅ។
~
អត្ថបទដោយ៖
Phoung Somphors
Tax

ពន្ធដារ ប្រាប់អ្នកជាប់ពន្ធ ដាក់ពាក្យស្នើសុំអត្ថប្រយោជន៍ពីការបញ្ចៀសយកពន្ធត្រួតគ្នា

1/5/2024
អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ឯកឧត្តមគង់ វិបុល បានប្រាប់ឱ្យអ្នកជាប់ពន្ធទាំងអស់ ដាក់ពាក្យ ដើម្បីស្នើសុំអត្ថប្រយោជន៍ក្រោមកិច្ចព្រមព្រៀងDTAដែលនឹងត្រូវអនុវត្តតាមច្បាប់និងបទបញ្ញត្តិនានាទាក់ទងនឹងពន្ធដារ នៅមុនពេលទទួលបានការអនុញ្ញាតពីអគ្គនាយកដ្ឋានពន្ធដារ។
~
អត្ថបទដោយ៖
Phoung Somphors
Uncategorized

NEA ពាំនាំឱកាសការងារជាង២,៥ម៉ឺនកន្លែងក្នុងវិស័យចំនួន៣​ ដល់ប្រជាពលរដ្ឋ

1/4/2024
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ បានប្រមូលផ្តុំឱកាសការងារក្នុងស្រុកសរុបចំនួន២៥៥៩៧កន្លែង នៅក្រុមហ៊ុន/សហគ្រាសក្នុងវិស័យចំនួន៣ សម្រាប់ប្រជាពលរដ្ឋ។ក្នុងនោះមានវិស័យឧស្សាហកម្មចំនួន ១៦ ៤៨៣កន្លែង, វិស័យសេវាកម្មចំនួន២៣៣៧កន្លែង និងវិស័យកសិកម្មចំនួន៦ ៧៧៧កន្លែង ដល់ប្រជាពលរដ្ឋខ្មែរក្នុងខេត្តចំនួន១០។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

CDC បានអនុម័តគម្រោងចំនួន២៦៨ មានដើមទុនវិនិយោគជិត៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣

1/3/2024
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន២៦៨ ដែលមានដើមទុនវិនិយោគសរុបជិត ៤,៩ពាន់លានដុល្លារ និងអាចបង្កើតការងារបាន ៣០៧ពាន់កន្លែង។ នេះបើតាមរបាយការណ៍រយៈពេលពេញមួយឆ្នាំ២០២៣របស់ CDC ដែលចេញផ្សាយនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

ពេញ១ឆ្នាំ២០២៣ កម្ពុជា រកចំណូលបានជាង ៣៧លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាតំបន់អង្គរ

1/2/2024
ក្នុងរយៈពេលពេញ១ឆ្នាំ២០២៣ កម្ពុជា អាចរកចំណូលពីការលក់សំបុត្រឱ្យភ្ញៀវទេសចរអន្តរជាតិចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀស បានទឹកប្រាក់សរុប ៣៧១៩៨ ៩៨៨លានដុល្លារ ​នេះបើតាមសេចក្តីប្រកាសរបស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤។
~
អត្ថបទដោយ៖
Phoung Somphors
ភាគហ៊ុន-បណ្ណបំណុល

ផ្សារមូលបត្រកម្ពុជា អនុម័តឲ្យក្រុមហ៊ុនស៊ីអាយអេ ហ្វឺស ចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មក្នុងទំហំទឹកប្រាក់សរុប ១០លានដុល្លារ

12/30/2023
ផ្សារមូលបត្រកម្ពុជា (ផមក)និងក្រុមហ៊ុន ស៊ីអាយអេ ហ្វឺស អ៊ិនធើណេសិនណល ស្គូលបានប្រារព្ធពិធីចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មជាផ្លូវការ កាលពីថ្ងៃទី២៧ ខែធ្នូនេះ។សញ្ញាបណ្ណសាជីវកម្មនេះ មានឈ្មោះថា «សញ្ញាបណ្ណមានបុគ្គលធានាស៊ីអាយអេ ហ្វឺស ១» ដែលមានបុគ្គលធានាពីសំណាក់មូលនិធិធានាឥណទាននិងជំរុញការវិនិយោគ ជាមួយទំហំបោះផ្សាយសរុបប្រមាណ ៤០ប៊ីលានរៀល (ប្រមាណ១០លានដុល្លារ) អត្រាគូប៉ុង ៦,៣០% ក្នុងមួយឆ្នាំនិងមានឥណទានប្រតិទានចំនួន៥ឆ្នាំ (២០២៣-២០២៨)។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ ឱ្យក្រុមហ៊ុន/គម្រោងចំនួន៤ បង់ប្រាក់ពិន័យសរុប ២៥០លានរៀល

12/29/2023
និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ(ន.អ.ប) កោះហៅម្ចាស់ក្រុមហ៊ុន/គម្រោងចំនួន៤ឲ្យចូលខ្លួនបង់ប្រាក់ផាកពិន័យសរុបប្រមាណ ២៥០លានរៀល។ដោយម្ចាស់ក្រុមហ៊ុន/គម្រោងទាំងនេះ បានប្រព្រឹត្តល្មើសនឹងប្រកាសលេខ៥០ អនក្រ.បកចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ស្តីពី៖ «ការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុនិងបទប្បញ្ញត្តិពាក់ព័ន្ធនឹងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ»។
~
អត្ថបទដោយ៖
Phoung Somphors
Uncategorized

ផ្សារមូលបត្រកម្ពុជា និងសប្បុរសជនបរិច្ចាគជាង ៧,៧ពាន់ដុល្លារ ដល់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា

12/29/2023
ផ្សារមូលបត្រកម្ពុជា (ផមក)សហការជាមួយក្រុមហ៊ុន ប៉េង ហួត គ្រុប បានរៀបចំកម្មវិធី “CSXFUN RUN 2023” ក្រោមប្រធានបទ «រត់ដើម្បីកុមារកម្ពុជា»កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ដោយប្រមូលបានចំណូលប្រមាណ ៧,៧៧៧ដុល្លារ ពីការសំបុត្រចូលរួម និងការបរិច្ចាគពីសប្បុរជនដើម្បីប្រគល់ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា។
~
អត្ថបទដោយ៖
Phoung Somphors
អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236