ចំណេះដឹង និង ព័ត៌មាន

ព័ត៌មានផ្នែកសេដ្ឋកិច្ច

គម្រោងចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ដែលមានតម្លៃ២៤៣លានដុល្លារ ចាប់ផ្តើមសាងសង់ជាផ្លូវការ

12/25/2023
គម្រោងចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ដែលមានប្រវែង៣៥០ម៉ែត្រ ស្ថិតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ជាផ្លូវការនាថ្ងៃទី២២ខែធ្នូ ឆ្នាំ២០២៣ ក្នុងតម្លៃសាងសង់ប្រមាណ ២៤៣លានដុល្លារ។ ការបើកដ្ឋានសាងសង់នេះ ស្ថិតក្រោមអធិបតីភាពសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
~
អត្ថបទដោយ៖
Phoung Somphors
បច្ចេកវិទ្យាហិរញ្ញវត្ថុ

ធនាគារជាតិ និងក្រុមហ៊ុន UnionPay ដាក់ឱ្យទូទាត់ឆ្លងដែនតាមប្រព័ន្ធ QR Code

12/24/2023
ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន UnionPay International (UPI) បានប្រកាសដាក់ឲ្យដំណើរការការទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) រវាងប្រព័ន្ធទូទាត់បាគងរបស់ធនាគារជាតិនៃកម្ពុជានិងបណ្តាញទូទាត់របស់ក្រុមហ៊ុន UPI (UnionPay QR Code) នាថ្ងៃទី២២ខែធ្នូ ឆ្នាំ២០២៣នេះ។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជាង ៨៥លានដុល្លារ រយៈពេល១១ខែឆ្នាំនេះ

12/24/2023
រយៈពេល ១១ខែ ឆ្នាំ២០២៣នេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលអាជីវកម្មសរុបបានជាង ៨៥លានដុល្លារ កើនឡើង ២,៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ចំណែកបរិមាណទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុមានចំនួន ៧លានតោន កើនឡើង ១១,៣៤%។
~
អត្ថបទដោយ៖
Phoung Somphors
ឥណទាន-កម្ចី

ក្រសួងកសិកម្ម ស្វែងរកដៃគូដែលផ្តល់កម្ចីមានការប្រាក់ទាប ជួយដល់សហគមន៍កសិកម្ម

12/22/2023
រដ្ឋមន្ត្រីក្រសួងកសិកម្ម បានប្រកាសស្វែងរកដៃគូដែលអាចផ្តល់កម្ចីឱ្យកសិករ ក្នុង អត្រាការប្រាក់ទាប ដើម្បីជួយដល់សហគមន៍កសិកម្មមានលទ្ធភាពវិនិយោគបន្ថែម ឈានទៅរកភាពរឹងមាំ និងនិរន្តរភាពសេដ្ឋកិច្ច។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

ត្រឹម២សប្តាហ៍ CDC អនុម័តគម្រោងចំនួន១៥ដែលមានទុនវិនិយោគសរុបជាង ២៤៧លានដុល្លារ

12/20/2023
រយៈពេល២សប្តាហ៍ នៃខែធ្នូ ឆ្នាំ២០២៣នេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងវិនិយោគចំនួន១៥បោះទុនវិនិយោគសរុបជាង២៤៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានជាង១៦,០០០កន្លែង។ គម្រោងទាំង១៥ នេះ បានបោះទីតាំងគោលដៅវិនិយោគរបស់ខ្លួននៅក្នុងខេត្តចំនួន៧ដោយរួមមាន៖ ខេត្តស្វាយរៀង, តាកែវ, កំពង់ស្ពឺ,កណ្តាល, ព្រះសីហនុ, ពោធិ៍សាត់ និងខេត្តកំពង់ចាម។
~
អត្ថបទដោយ៖
Phoung Somphors
Tax

រដ្ឋ ប្រមូលចំណូលពន្ធបានជាង ៣,៣ពាន់លានដុល្លារ ស្មើជិត៩៤% នៃផែនការឆ្នាំ២០២៣

12/20/2023
ពន្ធដារ ប្រមូលចំណូលពន្ធអាករបានជាង ៣,៣ពាន់លានដុល្លារ ក្នុងរយៈពេល១១ ខែនៅឆ្នាំ២០២៣ ស្មើនឹង ៩៣,៧១% នៃផែនការ ខណៈពេលដែលក្នុងខែវិច្ឆិកា ប្រមូលចំណូលពន្ធនេះបានជាង ២៨០លានដុល្លារ។
~
អត្ថបទដោយ៖
Phoung Somphors
ឥណទាន-កម្ចី

‌ជប៉ុន ផ្តល់ជំនួយជិត ១,៤លានដុល្លារ សម្រាប់គម្រោងបោសសម្អាតគ្រាប់មីននៅខេត្តស្ទឹងត្រែង និងបន្ទាយមានជ័យ

12/24/2023
រដ្ឋាភិបាលជប៉ុនបានឯកភាពផ្តល់ថវិកាសរុបជិត១,៤លានដុល្លារ (១,៣៩០,១១៧ដុល្លារអាម៉េរិក) ដល់អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) សម្រាប់បោសម្អាតគ្រាប់មីនមិនទាន់ផ្ទុះនៅក្នុងខេត្តបន្ទាយមានជ័យ។
~
អត្ថបទដោយ៖
Phoung Somphors
Tax

ពន្ធដារ និងសមត្ថិកច្ចថ្នាក់ជាតិ ចុះផាកពិន័យយានយន្តមិនទាន់បង់ពន្ធឆ្នាំ២០២៣ ចាប់ពីដើមខែមករា ខាងមុខ

12/19/2023
មន្ត្រីពន្ធដារនៃអគ្គនាយកដ្ឋានព្ធដារ នឹងសហការអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ ត្រៀមចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនប្រចាំឆ្នាំ២០២៣ នៅតាមគោលដៅសំខាន់ៗមួយចំនួននៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ខាងមុខ។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

គម្រោងសាងសង់ប្រព័ន្ធលូនិងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពតតម្លៃ ២០លានដុល្លារត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

12/19/2023
ឯកឧត្តម ប៉េង ពោធិ៍នារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្ពោធដាក់ឲ្យប្រើប្រាស់នូវគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពត នៃគម្រោងអភិវឌ្ឍន៍ទីក្រុងរបៀង២ដែលមានតម្លៃ ២០លានដុល្លារ ត្រូវបានប្រគល់ជូនរដ្ឋបាលខេត្តគ្រប់គ្រងដើម្បីបម្រើជាសាធារណៈប្រយោជន៍ជូនដល់ប្រជាជន។
~
អត្ថបទដោយ៖
Phoung Somphors
បច្ចេកវិទ្យាហិរញ្ញវត្ថុ

កម្ពុជា-ជប៉ុន បានចុះ MOU លើកិច្ចសហការចំនួន៧ ផ្តោតលើការអភិវឌ្ឍឌីជីថល បច្ចេកវិទ្យាវិរញ្ញវត្ថុ និងថាមពល

12/19/2023
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ( MOU) លើកិច្ចសហការសំខាន់ៗចំនួន៧ ជាមួយនឹងឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន នៅថ្ងៃទី១៨ ធ្នូនេះ នាឱកាសដែលប្រមុខរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣។
~
អត្ថបទដោយ៖
អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236