កំណើនសេដ្ឋកិច្ចកម្ពុជា ៥,៣% ក្នុងឆ្នាំ២០២៣ បានពីការងើបឡើងនៃវិស័យទេសចរណ៍និងសេវាកម្ម
11/7/2023
ស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាមានកំណើនប្រមាណ៥,៣ភាគរយ ក្នុងឆ្នាំ២០២៣ ដែល បានមកពីការងើបឡើងវិញនៃវិស័យទេសចរណ៍និងវិស័យសេវាកម្មនានា ព្រមទាំងការរួមផ្សំនឹងកំណើនប្រសើររឹងមាំ នៃការនាំចេញផលិតផលកម្មន្ដសាលមិនមែនកាត់ដេរ។ការវាយតម្លៃពីរបស់មូលនិធិរូបិយវត្ថុ (IMF) នៅក្នុងកិច្ចប្រជុំបូកសរុប«លទ្ធផលនៃការវាយតម្លៃលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈកម្ពុជាសម្រាប់ឆ្នាំ២០២៣ និង២០២៤» កាលពីថ្ងៃទី៣១ ខែតុលាកន្លងទៅ។