ចំណេះដឹង និង ព័ត៌មាន

បច្ចេកវិទ្យា-ឌីជីថល

រដ្ឋមន្ត្រីសេដ្ឋកិច្ច ស្នើឲ្យធនាគារ ABA បន្តគាំទ្រ និងសហការជាមួយមជ្ឍមណ្ឌលបណ្តុះធុរកិច្ចថ្មី«តេជោ»បន្តទៀត

9/21/2022
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ទ្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើឲ្យធនាគារវឌ្ឍនៈអាស៊ីចំកាត់(ABA)បន្តគាំទ្រ និងសហការជាមួយមជ្ឈមណ្ឌលធុរកិច្ចថ្មី «តេជោ» បន្តទៀតក្នុងការចូលរួមអភិវឌ្ឍ និងប្រើប្រាស់ថ្នាលគ្រឹះឌីជីថលកម្ពុជារួមមាន៖ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX) ថ្នាល CamDigikey និងថ្នាល CamDigiPay។
~
អត្ថបទដោយ៖
Phoung Somphors
Business

CDC ឲ្យក្រុមហ៊ុនមួយបោះទុន៥,៦លានដុល្លារ បង្កើតរោងចក្រកាត់ដេរនៅភ្នំពេញ បង្កើតការងារបានជិត២ពាន់កន្លែង

9/21/2022
គណៈកម្មាធិកាវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនមួយបោះទុនវិនិយោគប្រមាណ ៥,៦លានដុល្លារ បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់នៅភ្នំពេញ និងអាចបង្កើតការងារបានចំនួន ១៨៨៦កន្លែង។
~
អត្ថបទដោយ៖
Phoung Somphors
បច្ចេកវិទ្យាហិរញ្ញវត្ថុ

ស្ថាប័នហិរញ្ញវត្ថុ៣ រួមគ្នាលើកកម្ពស់បច្ចេកវិទ្យាហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា

9/21/2022
សមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា (CMA) និងសមាគមសហព័ន្ធកម្ពុជា និងបច្ចេកវិទ្យានៃកម្ពុជា (CAFT)​បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា​ក្នុងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រក្នុងការលើកកម្ពស់បច្ចេកវិទ្យានៅកម្ពុជា បរិយាបន្នហិរញ្ញវត្ថុ ការកសាងសមត្ថភាព និងការលើកកម្ពស់ប្រព័ន្ធអេកូបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជាសម្រាប់ធ្វើធុរកិច្ចក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។
~
អត្ថបទដោយ៖
Phoung Somphors
Business

ភ្ជុំបិណ្ឌ៖ ក្រសួងទេសចរណ៍ប្រាប់ម្ចាស់អាជីវកម្ម រក្សាតម្លៃផលិតផលនិងសេវាកុំឱ្យថ្លៃហួសហេតុ

9/21/2022
ក្រសួងទេសចរណ៍បានចេញសារាចរណែនាំពីការរៀបចំគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងការពង្រឹងគុណភាពផលិតផលទេសចរណ៍ ក្នុងឱកាសភ្ជុំបិណ្ឌឆ្នាំ២០២២នេះ ដោយតម្រូវឱ្យរក្សាតម្លៃផលិតផលនិងសេវាកម្មបានសមរម្យ ដោយបញ្ជាក់ពីតម្លៃស្នាក់នៅម្ហូបអាហារ និងសេវាផ្សេងៗ ត្រូវសរសេរឱ្យបានច្បាស់ដាក់ក្នុងតារាងដើម្បីឱ្យភ្ញៀវបានឹងជាមុន ចៀសវាងការកំណត់ថ្លៃខ្ពស់ហួសហេតុ។ ក្នុងករណីមិនអនុវត្តតាមត្រូវប្រឈមមុខចំពោះច្បាប់។
~
អត្ថបទដោយ៖
Phoung Somphors
Uncategorized

ប្រាក់ខែកម្មករឆ្នាំ២០២៣ កើនដល់២០០ដុល្លារក្រោយសម្តេច ហ៊ុន សែន ថែមឱ្យ២ដុលារ

9/21/2022
តំណាងភាគីទាំង៣ ដែលមានតំណាងសហជីពរបស់កម្មករនិយោជិតនិងតំណាងនិយោជក និងតំណាងរដ្ឋាភិបាល បានចរចាលើប្រាក់ខែគោលសម្រាប់ឆ្នាំ២០២៣ ចំនួន៥លើកមក បានសម្រេចបោះឆ្នោតយកតួលេខចំនួន ១៩៨ដុល្លារ ជាប្រាក់ខែគោលថ្មីសម្រាប់កម្មករ-កម្មការិនី។ ជាមួយគ្នានេះ សម្រេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបន្ថែមចំនួន២ដុល្លារទៀត ដូច្នេះ ប្រាក់ខែគោលរបស់កម្មករកើនឡើងដល់២០០ដុល្លារ។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

លោកជំទាវ ជា សិរី រម្លឹកការចរាចរប្រាក់រៀលក្រោយរបបខ្មែរក្រហម​​ ខណៈពេលដែលពលរដ្ឋមិនទម្លាប់និងដឹងពីតម្លៃក្នុងការចាយវាយ

9/21/2022
លោកជំទាវបណ្ឌិត ជា សិរីឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស រម្លឹកពីការដាក់ឲ្យចរាចរក្រដាសប្រាក់រៀលឡើងវិញនៅឆ្នាំ១៩៨០ ក្រោយពីសម័យរំដោះក្នុងរបបខ្មែរក្រហម។ កាលនោះប្រជាជនខ្មែរមិនទាន់មានទម្លាប់ក្នុងការចាយជាក្រដាសប្រាក់រៀលនៅឡើយទេ ពោលគឺពួកគាត់នៅប្រើរបៀបដោះដូរទំនិញឬសេវាកម្ម ដោយគិតជាមាសចំនួនប៉ុន្មានជី ឬអង្ករចំនួនប៉ុន្មានកំប៉ុងជាដើម។ ការរក្សាទម្លាប់បែបនេះ ដោយសារតែប្រជាជនមិនទាន់យល់ដឹងពីតម្លៃនៃក្រដាសប្រាក់ថា ត្រូវឲ្យចំនួនប៉ុន្មានរៀលនៅក្នុងការទិញទំនិញឬសេវាកម្មអ្វីមួយ។
~
អត្ថបទដោយ៖
Phoung Somphors
Tax

គ្មានការអនុគ្រោះទៀតឡើយ បើម្ចាស់រថយន្តចង្កូតស្តាំមិនព្រមបង់ទៅពន្ធត្រឹមថ្ងៃទី០៨ តុលាខាងមុខ

9/20/2022
អគ្គនាយកដ្ឋាគយនិងរដ្ឋាករកម្ពុជា ក្រើនរម្លឹកដល់ម្ចាស់រថយន្តចង្កូតស្តាំដែលមិនទានបានបង់ពន្ធនិងអាករ​ ឱ្យរួសរាន់ទៅបង់នៅតាមបណ្តាអង្គភាពគយនិងរដ្ឋាកររាជធានី-ខេត្ត ដែលសមីខ្លួនបានចុះបញ្ជីរថយន្តរបស់ខ្លួន ឱ្យបានមុនកាលកំណត់ត្រឹមថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ។
~
អត្ថបទដោយ៖
Phoung Somphors
Business

រំហូរទុនវិនិយោគមកក្នុងតំបន់អាស៊ានកើន ១៧៤ ប៊ីលានដុល្លារក្នុងឆ្នាំ២០២១ ស្មើនឹងឆ្នាំ២០១៩ មុនរងឥទ្ធិពលនៃជំងឺកូវីដ-១៩

9/20/2022
អង្គប្រជុំរដ្ឋមន្ត្រីក្រុមប្រឹក្សាវិនិយោគអាស៊ាន បានពិភាក្សាស្តីពីការធ្វើឱ្យប្រសើរឡើងនូវបិរយាកាសវិនិយោគក្នុងតំបន់អាស៊ាន ដើម្បីធ្វើឱ្យតំបន់បន្តក្លាយជាគោលដៅវិនិយោគ និងជាមូលដ្ឋានផលិតកម្មក្នុងតំបន់។ ក្នុងកិច្ចប្រជុំនោះ ក៏បានកត់សម្គាល់នូវរំហូរទុនវិនិយោគមកក្នុងតំបន់អាស៊ាននៅឆ្នាំ២០២១ មានប្រមាណ ១៧៤ ប៊ីលានដុល្លារអាមេរិក ដែលស្មើគ្នានឹងឆ្នាំ២០១៩ ផងដែរ។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកធនាគារ

សមាគមហិរញ្ញវត្ថុ ឆ្លើយតបរបាយការណ៍ស្រាវជ្រាវ«មីក្រូហិរញ្ញវត្ថុនៅកម្ពុជា៖ ការអភិវឌ្ឍនិងបញ្ហាប្រឈម…»

9/19/2022
វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានរួមចំណែកធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជន [អតិថិជនទទួលសេវាធនាគារនិងហិរញ្ញវត្ថុ] មានភាពប្រសើរឡើងជាពិសេសការបង្កើនប្រាក់ចំណូល និងកម្មសទ្ធិដីធ្លី។ នេះបើយោងតាមការស្រាវជ្រាវស្តីពី «មីក្រូហិរញ្ញវត្ថុនៅកម្ពុជារួមមាន៖ ការអភិវឌ្ឍ បញ្ហាប្រឈមនិងអនុសាសន៍នានា»។
~
អត្ថបទដោយ៖
Phoung Somphors
បច្ចេកវិទ្យាហិរញ្ញវត្ថុ

ការពង្រឹងអភិបាលកិច្ចនិងដាក់ឱ្យប្រើប្រព័ន្ធបច្ចេកវិទ្យានានា ធ្វើឱ្យរដ្ឋប្រមូលពន្ធកើនជាលំដាប់

9/17/2022
លោក ម៉ុង ឡាមី បានឱ្យដឹងថា អគ្គនាយកដ្ឋានពន្ធដាររំពឹងថាអាចនឹងសម្រេចបានគ្រប់និងលើសផែនការកំណត់សម្រាប់រយពេល១២ខែ នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ បើតាមលោក ម៉ុង ឡាមី រយៈពេល៨ខែនៃឆ្នាំ២០២២នេះ ពន្ធដារប្រមូលបំណូលបានប្រមាណ ២៤៣៩,២៩លានដុល្លារ ដែលស្មើនឹង ៨៦,៥១% នៃផែនការ និងកាលពីឆ្នាំ២០២១កន្លងទៅ ប្រមូល បានប្រមាណ ២៧៨១,៩២លានដុល្លារ ដែលស្មើនឹង ១២៤,០២% នៃផែនការច្បាប់ហិរញ្ញវត្ថុ។
~
អត្ថបទដោយ៖
Phoung Somphors
អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236