កម្ពុជានាំទំនិញទៅទីផ្សារពិភពលោកក្នុងឆ្នាំ២០២១ កើនដល់១៩,៣ប៊ីលានដុល្លារ
9/6/2022
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម សុខសុភ័ក្រ្ត នាជំនួបជាមួយនឹងប្រធានក្រុមសេដ្ឋកិច្ចវិទូ ប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានគូសបញ្ជាក់ពីការនាំចេញទំនិញរបស់កម្ពុជាទៅទីផ្សារពិភពលោកក្នុងឆ្នាំ២០២១បានកើនឡើងប្រមាណ១៩,៣ ប៊ីលានដុល្លារអាមេរិក។ ជារួមទំហំពាណិជ្ជកម្មកម្ពុជាបានកើនឡើងក្នុងអត្រា២៨,២៣% ក្នុងរយៈពេល១ឆ្នាំ ចាប់ពីឆ្នាំ២០២០-២០២១និងមានការកើនឡើងក្នុងអត្រា ២៦% ក្នុងឆមាសទី១ ឆ្នាំ២០២២។