ចំណេះដឹង និង ព័ត៌មាន

ឥណទាន-កម្ចី

ពន្ធដារ ស្នើកិច្ចសហការពីធនាគាជាតិ ចាប់វិធានការផ្លូវច្បាប់លើអាជីវកម្មផ្តល់ឥណទានចំនួន២

9/5/2022
ក្រោយធនាគារជាតិនៃកម្ពុជា ប្រកាសពីសកម្មភាពរបស់ជនខិលខូចមួយចំនួនដែលបានផ្សព្វផ្សាយនិងមានប្រតិបត្តិករផ្តល់ឥណទានក្រៅផ្លូវការ និងបានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធដើម្បីចាត់វិធានការតាមផ្លូវច្បាប់ អគ្គនាយកដ្ឋានពន្ធដារ បានរកឃើញសហគ្រាសចំនួន២ដែលប្រកបអាជីវកម្មជាប្រតិបត្តិករឥណទានពុំបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធដោយស្នើសុំកិច្ចសហការជាមួយធនគារជាតិ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
~
អត្ថបទដោយ៖
Phoung Somphors
Uncategorized

រដ្ឋាភិបាល អនុញ្ញាតឱ្យបរទេសដែលរស់នៅខ្មែរពីឆ្នាំឡើង​ ស្នើសុំបណ្ណទស្សនាអង្គរនិងប្រាសាទកោះកែរ ១ឆ្នាំម្តងដោយមិនគិតថ្លៃ

9/5/2022
រដ្ឋាភិបាល អនុញ្ញាតឲ្យជនបរទេសដែលកំពុងរស់នៅប្រទេសកម្ពុជាចាប់ពីពីរឆ្នាំឡើងទៅអាច ស្នើសុំបណ្ណចូលទស្សនារមណីដ្ឋានអង្គរនិងប្រាសាទកោះកែរ រយៈពេល១ឆ្នាំម្តងដោយមិនគិតថ្លៃចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២តទៅ ដើម្បីជំរុញទេសចរណ៍ផ្ទៃក្នុង ក៏ដូចជាផ្តល់ការលើកទឹកចិត្តដល់ជនបរទេសដែលរស់នៅកម្ពុជា។
~
អត្ថបទដោយ៖
Phoung Somphors
Business

CDC អនុម័តឲ្យក្រុមហ៊ុនចំនួន៥ បោះទុនវិនិយោគអាជីវកម្មរ៉ែមាស,មន្ទីរពេទ្យ, ដំឡើងបន្ទះសូឡា...

9/2/2022
គណៈកម្មាការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តចេញវិញ្ញាបនបត្រចុះបញ្ជីរគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន៥បោះទុនប្រមាណ ៨២,៧លានដុល្លារ សម្រាប់បង្កើតរោចក្រចំនួន៥ នៅក្នុងរាជធានី-ខេត្ត ដែលអាចបង្កើតការងារបានចំនួន ១៩១៨កន្លែង។
~
អត្ថបទដោយ៖
Phoung Somphors
Business

កម្ពុជា ស្នើសភាអាមេរិកជួយគាំទ្រនិងផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់អាមេរិកបន្តទៀត

9/1/2022
នាជំនួបពិភាក្សាការងារជាមួយប្រតិភូសភាអាមេរិកក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-អាមេរិក រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានស្នើឱ្យសមាជិកសភាសអាមេរិកជួយគាំទ្រនិងបន្តផ្តល់ប្រព័​ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់អាម៉េរិកដល់កម្ពុជាបន្តទៀត។
~
អត្ថបទដោយ៖
Phoung Somphors
Business

កម្ពុជា-ជប៉ុន សម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីជាង ១៧០០លានដុល្លារ ក្នុងឆ្នាំ២០២១

8/31/2022
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ជប៉ុនសម្រេចបានទំហំទឹកប្រាក់ជាង ១៧០០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅជប៉ុនមានទឹកប្រាក់ជាង១,០៩៣លានដុល្លារ រីឯ ជប៉ុននាំចូលមកកម្ពុជាមានទឹកប្រាក់ជាង ៦០៧លានដុល្លារ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
~
អត្ថបទដោយ៖
Phoung Somphors
ឥណទាន-កម្ចី

មូលនិធិ UNCDF៖ ការប្រើសេវាហិរញ្ញវត្ថុផ្លូវការរបស់ពលរដ្ឋនៅជនបទកើនពី៥៩% ទៅ៦៧% ត្រឹមឆ្នាំ២០២៥

8/29/2022
លោក ម៉ែន ភក្តីប្រធាននាយកដ្ឋានគ្រប់គ្រងទិន្នន័យនិងវិភាគម៉ាក្រូ ធនាគារជាតិនៃកម្ពុជា បានលើកពីការសិក្សាស្រាវជា្រវរបស់មូលនិធិ UNCDF ថា ក្នុងឆ្នាំ២០២១ ការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការរបស់ប្រជាពលរដ្ឋកម្ពុជា ជារួមមានការកើនឡើងពី ៥៩% ទៅ៦៧% ។ ប៉ុន្តែ ការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការរបស់ពលរដ្ឋជាស្ត្រីនៅទ្រឹង ៦០% ហើយការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការរបស់ពលរដ្ឋនៅទីជនបទមានត្រឹម ៦១% ។
~
អត្ថបទដោយ៖
Phoung Somphors
អាជីវកម្មខ្នាតតូចនិងមធ្យម

និយ័តករបរធនបាលកិច្ចនិងសហគ្រិនវ័យក្មេងកម្ពុជា ជំរុញឱ្យចូលរួមក្នុងវិស័យ«បរធនបាលកិច្ច»

8/29/2022
និយ័តករបរធនបាលកិច្ចនិងសហគ្រិនវ័យក្មេងកម្ពុជា រួមគ្នាលើការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជា តាមរយៈកិច្ចសហប្រិបត្តិការដោយចុះអនុស្សរណៈនៃការយោគយល់ជាមួយគ្នា។ អនុសារណៈនេះ នឹងជួយពង្រឹងនិងអភិវឌ្ឍសមត្ថភាពរបស់សហគ្រិនវ័យក្មេងបន្ថែមអំពីវិស័យហិរញ្ញវត្ថុការវិនិយោគ រួមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិដោយផ្អែកតាមប្រព័ន្ធទីផ្សារផងដែរ។
~
អត្ថបទដោយ៖
Phoung Somphors
បច្ចេកវិទ្យា-ឌីជីថល

នៅពេលដែលស្ត្រីទទួលបានឱកាសពង្រឹងសមត្ថភាពនិងបរិយាបន្នហិរញ្ញវត្ថុ ក្នុងយុគសម័យឌីជីថលនិងបដិវត្តន៍ឧស្សាហកម្មទី៤

8/27/2022
លោកជំទាវ គង់សូរីតា បានមានប្រសាសន៍នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់អំពីការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី និងស្ត្រីក្នុងសហគ្រិនភាព ថា ស្រ្តីគួរតែបានផ្តល់ឱកាសឱ្យចូលរួមពង្រឹងសមត្ថភាពនិងបរិយាបន្នហិរញ្ញវត្ថុ ដើម្បីវិវត្តខ្លួនឲ្យទាន់យុគសម័យសេដ្ឋកិច្ចឌីជីថលនិងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤។ ការផ្តល់ឱកាសនាពេលនេះ ត្រូវបានអនុរដ្ឋលេខាធិការនៃក្រសួងកិច្ចការនារីគង់ សូរីតា ថា ទាន់ពេលវេលាក្នុងស្ថានភាពផ្លាស់ប្តូរ និងជាពេលវេលាមួយដែលត្រូវពន្លឿននិងកែលម្អនូវរបៀបវារៈឌីជីថល។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

កម្ពុជា-តួកគីសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីជាង៤៦២លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំ

8/26/2022
រយៈពេល៥ឆ្នាំ កម្ពុជានិងតួកគីសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីប្រមាណ ៤៦២,៦៣លានដុល្លារ ចាប់តាំងពីឆ្នាំ២០១៧-២០២១ ខណៈដែលឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ មានចំនួន ៩០,៦៣លានដុល្លារកើនឡើង ២,០៦% បើធៀបនឹងឆ្នាំ២០២០។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកធនាគារ

ធនាគារជាតិ ចាត់វិធានការផ្លូវច្បាប់ចំពោះក្រុមហ៊ុនឬបុគ្គល ផ្សព្វផ្សាយនិងផ្តល់កម្ចីក្រៅផ្លូវការ

8/26/2022
ធនាគារជាតិនៃកម្ពុជា សង្កេតឃើញមានជនខិលខូចមួយចំនួនបានផ្សព្វផ្សាយយ៉ាងបើកចំហ និងផ្តល់ឥណទានក្រៅផ្លូវការដល់ពលរដ្ឋតាមរូបភាពផ្សេងៗជាច្រើនដូចជា ប្រព័ន្ធអនឡាញ បណ្តាញសង្គម ការផ្សព្វផ្សាយតាមខិត្តប័ណ្ណ និងការបិតផ្សាយតាមទីសាធារណៈនានា។ ការផ្តល់ឥណទានទាំងនេះជាសកម្មភាពល្មើសច្បាប់ជាធរមាន ជាពិសេសច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។
~
អត្ថបទដោយ៖
Phoung Somphors
អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236