រដ្ឋាភិបាល ប្រកាសបោះផ្សាយលក់មូលបត្រលើកដំបូងក្នុងទំហំទឹកប្រាក់ ៣០០លានដុល្លារ
8/25/2022
រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាសពីផែនការបោះផ្សាយលក់មូលបត្ររបស់រដ្ឋក្នុងឆ្នាំ២០២២នេះ ជាលើកដំបូង។ ការទិញមូលបត្ររដ្ឋនេះ ត្រូវបានលើកទឹកចិត្តក្នុងការកាត់បន្ថយពន្ធកាត់ទុកចំនួន៥០ភាគរយ និងលើកលែងពន្ធចំណេញមូលធនក្នុងរយៈពេល៣ឆ្នាំ និងមានការលើកទឹកចិត្តនៅក្នុងវិស័យធនាគារផងដែរ។