ចំណេះដឹង និង ព័ត៌មាន

បច្ចេកវិទ្យា-ឌីជីថល

សូមប្រយ័ត្ន! កម្មវិធីគេហទំព័រដែលមាននៅក្នុងកម្មវិធី Tik Tok មានបង្កប់កូដដែលអាចទាញយកទិន្នន័យរបស់អ្នកប្រើប្រាស់

8/20/2022
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា (ACCD) ឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្នជាមួយនឹងការប្រើប្រាស់កម្មវិធីគេហទំព័រដែលមាននៅក្នុងកម្មវិធី Tik Tok ។ ACCD បានឱ្យដឹងថា កាលពីពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវបានរកឃើញថា កម្មវិធីគេហទំព័រដែលមាននៅក្នុងកម្មវិធី Tik​ Tok (in-app browser) មានបង្កប់ជាមួយកូដ JavaScript ដែលអាចទាញយកទិន្នន័យដែលអ្នកប្រើប្រាស់បានវាយបញ្ចូលតាមរយៈក្ដារចុច។
~
អត្ថបទដោយ៖
Phoung Somphors

CDC អនុម័តឲ្យក្រុមហ៊ុនចំនួន៧ បោះទុន ៣២,៧លានដុល្លារ ដែលអាចបង្កើតការងារជាង ៣៥០០កន្លែង

8/20/2022
គណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន ៧បោះទុនប្រមាណ ៣២.៧លានដុល្លារ ដើម្បីបង្កើតរោងចក្រនៅរាជធានី-ខេត្ត និងអាចបង្កើតការងារបានចំនួនជាង៣៥០០កន្លែង។
~
អត្ថបទដោយ៖
Phoung Somphors
អាជីវកម្មខ្នាតតូចនិងមធ្យម

អាមេរិកផ្តល់ថវិកា ២៥លានដុល្លារ អនុវត្តគម្រោង«កម្ពុជាហាវេស III» ក្នុងរយៈពេល៥ឆ្នាំ

8/19/2022
អាមេរិកបានផ្តល់ជំនួយថវិកា ២៥លានដុលារ សម្រាប់អនុវត្តគម្រោង«កម្ពុជាហាវេស III» សម្រាប់រយៈពេល៥ឆ្នាំ​។ គម្រោងនេះ នឹងធ្វើការជាមួយដៃគូក្នុងវិស័យកសិកម្មអ្នកផ្គត់ផ្គងបច្ចេកវិទ្យា ស្ថាប័​នហិរញ្ញវត្ថុ ក្នុងគោលបំណងបង្កើតការងារនិងទីផ្សារក្នុងវិស័យកសិកម្ម។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

កម្ពុជា-សិង្ហបុរី សម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគី ២.១ ប៊ីលានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២២

8/19/2022
រយៈពេល ៦ខែនៃឆ្នាំ២០២២ កម្ពុជានិងសិង្ហបុរី សម្រេចបានទំហំពាណិជ្ជកម្ម កើនឡើងដល់ ២.១ ប៊ីលានដុល្លារ ខណៈដែលទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរនៅឆ្នាំ២០២០ កើនឡើងពី ៣.៥ ប៊ីលានដុល្លារ ដល់ ៥.៣ ប៊ីលានដុល្លារក្នុងឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ប៉ាន សូរស័ក្តិ នៅក្នុងពិធីអបអរសាទរខួបលើកទី៥៧នៃទិវាជាតិរបស់សាធារណរដ្ឋសិង្ហបុរី។
~
អត្ថបទដោយ៖
Phoung Somphors
Tax

៧ខែដើមឆ្នាំ ពន្ធដារប្រមូលចំណូលបានជាង ២ ២០០លានដុល្លារ កើនឡើង ២៨,៦២% ធៀបនឹងឆ្នាំ២០២១

8/17/2022
រយៈពេល ៧ខែឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញបានចំនួន ៨៩៥០,៨៩ ប៊ីលានរៀល (ប្រមាណជា ២ ២១០,១០ លានដុល្លារ) ស្មើនឹង ៧៨,៣៩% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ។ បើធៀបនឹងចំណូលពន្ធ-អាករ ក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ កើនឡើង ១៩៨៩,៧៤ ប៊ីលានរៀល (ប្រមាណជា ៤៩១,២៩ លានដុល្លារ) ស្មើនឹង ២៨,៦២%។
~
អត្ថបទដោយ៖
Phoung​​ Somphors
Tax

អគ្គនាយកដ្ឋានពន្ធដារ ប្រកាសហៅម្ចាស់ក្រុមហ៊ុនចំនួន៧ ឱ្យមកទូទាត់បំណុលពន្ធ

8/11/2022
អគ្គនាយកដ្ឋានពន្ធដារ ប្រកាសហៅនាយកក្រុមហ៊ុនចំនួន៧ ឱ្យចូលខ្លួនមកដោះស្រាយបំណុលពន្ធជូនរដ្ឋ ដោយផ្នែកតាមច្បាប់ស្តីពីសារពើពន្ធ និងប្រកាសស្តីពីការគ្រប់គ្រងបំណុលពន្ធដារ។ នេះបើតាមលិខិតជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារកាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ។
~
អត្ថបទដោយ៖
Phoung Somphors
ឥណទាន-កម្ចី

រដ្ឋាភិបាលជប៉ុនផ្តល់ឥណទាន ៣៨៣,២២លានដុល្លារ ដើម្បីធ្វើទំនើបកម្មកំពង់ផែក្រុងព្រះសីហនុ

8/11/2022
រដ្ឋាភិបាលជប៉ុនបានផ្តល់ឥណទានសម្បទានចំនួន ៤១,៣៨៨ ប៊ីលានយ៉េន ស្មើនឹងប្រមាណ ៣៨៣,២២ លានដុល្លារអាមេរិក សម្រាប់សម្រាប់ការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី នៅកំពង់ផែក្រុងព្រះសីហនុជំហានទី១ ។
~
អត្ថបទដោយ៖
Phoung Somphors
បច្ចេកវិទ្យា-ឌីជីថល

កម្មវិធីដកពិន្ទុប័ណ្ណបើកបរ និងបង់ប្រាក់ពិន័យ នឹងអនុវត្តសាកល្បងចាប់ពីថ្ងៃទី១ ខែកញ្ញា!

8/11/2022
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចាប់ផ្តើមអនុវត្តសាកល្បងកម្មវិធីដកពិន្ទុប័ណ្ណបើកបរ និងការបង់ប្រាក់ពិន័យអន្តរការណ៍នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ និងដំណើរការអនុវត្តពេញលេញនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។ អ្នកបើកបរយានយន្តគ្រប់រូប ត្រូវយកប័ណ្ណបើកបរយានយន្តច្បាប់ដើមតាមខ្លួន ដើម្បីបង្ហាញសមត្ថកិច្ចត្រួតពិនិត្យ និងអនុវត្តការដកពិន្ទុក្នុងករណីមានការប្រព្រឹត្តល្មើស។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

២ឆ្នាំទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ កើនដល់ ៧.៣៤ ពាន់លានដុល្លារ

8/10/2022
ក្នុងរយៈពេលពីរឆ្នាំកន្លងមកពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ បានកើនឡើងពី ៣.៤៩ ពាន់លានដុល្លារក្នុងឆ្នាំ២០២០ ដល់ ៣.៨៥ ពាន់លានដុល្លារក្នុងឆ្នាំ២០២១ (កើនឡើង ១០.៤%) ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក្នុងជំនួបពិភាក្សាការងាររវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មថៃនិងគណៈកម្មការធុរកិច្ចថៃ កាលពីថ្ងៃទី០៥ សីហានេះ។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

កម្ពុជាចម្រាញ់មាសបាន ៣,៥៤៣គីឡូ និងចំណូលសួយសារជាង៥លានដុល្លារ គិតត្រឹមដើមខែសីហា ឆ្នាំ២០២២

8/10/2022
កម្ពុជាចម្រាញ់រ៉ែមាសបានចំនួន ២៣២ដុំ ស្មើនឹង ៣,៥៤៣គីឡូក្រាម និងប្រមូលចំណូលសួយសារបានចំនួនជាង ៥លាន ១សែនដុល្លារ ដោយគិតត្រឹមដើមខែសីហា ឆ្នាំ២០២២នេះ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម អ៊ឺង ឌីប៊ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែនិងថាមពល នៅក្នុងសន្និសីទសារព័ត៌មានស្តីពី៖«សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងរ៉ែនិងថាមពល» នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។
~
អត្ថបទដោយ៖
Phoung Somphors
អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236