ចំណេះដឹង និង ព័ត៌មាន

Business

ក្រសួងពាណិជ្ជកម្ម ប្រកាសឱ្យសហគ្រិនខ្មែរចូលរួមពិព័រណ៍ពាណិជ្ជកម្ម និងវិនិយោគចិនអន្តរជាតិលើកទី២២ នៅចិន

8/9/2022
គណៈកម្មាការរៀបចំពិព័រណ៍ពាណិជ្ជកម្ម និងវិនិយោគចិនអន្តរជាតិនៃទីក្រុង Xiamen ប្រទេសចិន នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មនិងវិនិយោគចិនអន្តរជាតិលើកទី២២ នៅថ្ងៃទី៨-១១ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខ នាទីក្រុង Xiamen ខេត្ត Fujian ។ ក្នុងពិព័រពាណិជ្ជកម្មនេះ ក្រសួងពាណិជ្ជកម្មរបស់កម្ពុជា ជូនដំណឹងដល់បណ្តាសហគ្រិនទាំងអស់ដែលចាប់អាម្មណ៍ចូលរួម អាចចុះឈ្មោះតាមអាសយដ្ឋាន www.chinafair.org.cn ឬទាក់ទងនាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម។
~
អត្ថបទដោយ៖
Phoung Somphors
បច្ចេកវិទ្យាហិរញ្ញវត្ថុ

អគ្គនាយកដ្ឋានពន្ធដារ ទទួលបានការ«ទទួលស្គាល់កម្រិត ISO លើប្រព័ន្ធគ្រប់គ្រងសន្តិសុខព័ត៌មានវិទ្យា»លើកទី៣ ពីអង់គ្លេស

8/9/2022
អគ្គនាយកដ្ឋានពន្ធដារទទួលបាននូវការបន្តសុពលភាពវិញ្ញាបនបត្របញ្ជាក់អំពី៖«ការទទួលស្គាល់បន្តកម្រិត ISO លើប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពបច្ចេកវិទ្យាព័ត៌មាន» ពីស្ថាប័នវាយតម្លៃស្តង់ដារសហគ្រាស (BSI) ប្រចាំចក្រភាពអង់គ្លេស។
~
អត្ថបទដោយ៖
Phoung Somphors
Business

CDC អនុម័តឱ្យក្រុមហ៊ុនចំនួន៥ បោះទុនជាង ២៦លានដុល្លារ បង្កើតរោងច្រកនៅភ្នំពេញ កំពង់ស្ពឺ និងខេត្តព្រះសីហុន

8/9/2022
គណៈកម្មាធិការវិនិយោគ និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន ៥បោះទុនប្រមាណ ២៦,៣២លានដុល្លារ ដើម្បីបង្កើតរោងចក្រនៅរាជធានីភ្នំពេញចំនួន ៣កន្លែង ខេត្តកំពង់ស្ពីមួយ និងមួយកន្លែងទៀតនៅក្នុងខេត្តព្រះសីហុន។ នេះបើតាមការចុះផ្សាយរបស់ CDC កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះ ដោយគម្រោងវិនិយោគនេះអាចបង្កើតការងារបានជាង៤ពាន់កន្លែង។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

កម្ពុជានាំចេញផលិតផលកសិផល ផលិតផលកាត់ដេរ និងមិនមែនកាត់ដេរ ក្នុងទំហំជិត ១១ពាន់លានដុលារ ក្នុងឆមាសទី១

8/6/2022
កម្ពុជាបាននាំចេញផលិតផលកាត់ដេរ ផលិតផលវិនិយោគមិនមែនកាត់ដេរនិងកសិផល ក្នុងឆមាសទី១ ឆ្នាំ២០២២ មានទំហំជិត ១១ពាន់លានដុលារ។ បើធៀបនឹងឆមាសទី១ ឆ្នាំ២០២១ ការនាចេញផលិតផលកាត់ដេរកើនឡើង ៣៩ភាគរយ ផលិតផលមិនមែនកាត់ដេរ កើតឡើង ៤០ភាគរយ និងការនាំចេញកសិផល កើនឡើងតែ១០,២ភាគរយប៉ុណ្ណោះ។ នេះបើតាមការបូកសរុបលទ្ធផលការងារគយនិងរដ្ឋាករ ប្រចាំឆមាសទី១ ឆ្នាំ២០២២ នៅថ្ងៃទី០៣ ខែសីហានេះ។
~
អត្ថបទដោយ៖
Phoung Somphors
Tax

អគ្គនាយកពន្ធដារ ចុះអង្កេតនិងផ្តល់សេវាចុះបញ្ជីពន្ធដល់អាជីវកម្មដែលមិនទាន់ចុះបញ្ជីពន្ធដារ

8/6/2022
ឯកឧត្តម គង់ វិបុល ចុះពិនិត្យការដាក់បញ្ជរផ្តល់សេវាចុះបញ្ជើពន្ធដារនិងការចុះអង្កេតសហគ្រាស នៅតាមទីតាំងអាជីវកម្មមួយចំនួននៅភ្នំពេញ។ សកម្មភាពដែលឯកឧត្តមគង់ វិបុល ដឹកនាំក្រុមការងារនៃនៃអគ្គនាយកដ្ឋានពន្ធដារ ចុះត្រួតពិនិត្យកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ ក្នុងគោលបំណងផ្តល់សេវាចុះបញ្ជីពន្ធដល់អ្នកជាប់ពន្ធឱ្យបានងាយស្រួលនិងទូលំទូលាយសំដៅជំរុញការបំពេញកាតព្វកិច្ចសារពើពន្ធឱ្យស្មើភាពគ្នា។
~
អត្ថបទដោយ៖
Phoung Somphors
Tax

គយនិងរដ្ឋាករ ប្រមូលចំណូលបានប្រមាណ១ ២៩៥,៤លានដុល្លា ក្នុងឆមាសទី១ ឆ្នាំ២០២២

8/5/2022
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រមូលចំណូលបាន៥ ២៥៩,៥ ប៊ីលានរៀល (ស្មើនឹងប្រមាណ ១ ២៩៥,៤លានដុល្លារអាមេរិក) កើនឡើងប្រមាណ ១២% ធៀបនឹងចំណូលប្រមូលបានក្នុងឆមាសទី១ ឆ្នាំ២០២១។ លទ្ធផលនេះ គឺសម្រេចបាន ៥០,២% នៃផែនការដែលកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ នេះបើតាមការបូកសរុបលទ្ធផលការងារគយនិងរដ្ឋាករប្រចាំឆមាសទី១ឆ្នាំ២០២២ នៅថ្ងៃទី០៣ ខែសីហានេះ។
~
អត្ថបទដោយ៖
Phoung Somphors
ឥណទាន-កម្ចី

កម្ពុជាជំពាក់បំណុលបរទេស៩.៨១ប៊ីលានដុល្លារ តែស្ថិតក្នុងស្ថានភាពមិនមានក្តីបារម្ភ

8/5/2022
ឯកឧត្តម មាស សុខសេនសាន អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឱ្យដឹងពីស្ថានភាពបំណុលរបស់កម្ពុជាដែលជំពាក់បរទេសមានប្រមាណជា ៩.៨១ប៊ីលានដុល្លារ។ ឯកឧត្តមបានឱ្យដឹងទៀតថា ស្ថានភាពកម្ចីរបស់កម្ពុជាស្ថិតនៅក្នុងអនុបាតគោលនៃកម្ចីគឺក្នុងរង្វង់ ៣៣-៣៥%ប៉ុណ្ណោះ ហើយនិងអាចស្ថិតក្នុង ៣៦% នៅឆ្នាំ២០២៣។
~
អត្ថបទដោយ៖
Phoung Somphors
ឥណទាន-កម្ចី

ទេសាភិបាលធនាគារជាតិ ព្រមានចំពោះការយកអត្តសញ្ញាណប័ណ្ណច្បាប់ដើមរបស់អតិថិជន ធ្វើជាវត្ថុធានា

8/4/2022
ទេសាភិបាលធនាគារជាតិនៃកម្ពុជា ឯកឧត្តមជា ចាន់តូ បានក្រើនតម្លឹកនិងហាមដាច់ខាតចំណពោះការយកអត្តសញ្ញាណប័ណ្ណបុគ្គល ដែលជាលិខិតយថាភូតច្បាប់ដើមរបស់អតិថិជនធ្វើជាវត្ថុធានា និងព្រមានចាត់វិធានការយ៉ាងតឹងរឹងតាមច្បាប់ជាធរមានចំពោះគ្រឹះស្ថានដែលប្រព្រឹត្តិល្មើស។ សារក្រើនរម្លឹកនេះ ធ្វើឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី៖«វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា»នៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ដែលធនាគារជាតិនៃកម្ពុជា សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង។
~
អត្ថបទដោយ៖
Phoung Somphors
បច្ចេកវិទ្យា-ឌីជីថល

រដ្ឋមន្ត្រី ជា វ៉ាន់ដេត ចុះពិនិត្យទីតាំងអូសខ្សែអុបទិចនិងតម្លើងអង់តែន តាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ

8/4/2022
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចុះត្រួតពិនិត្យទីតាំងសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ នៅតាមបណ្តោយផ្លូវល្បឿនលឿនពីភ្នំពេញ ទៅក្រុងព្រះសីហនុ ដោយផ្ទាល់។ ការចុះត្រួតពិនិត្យកាលពីថ្ងៃទី១ ខែសីហានេះ គោលបំណងស្វែងយល់និងកំណត់ទីតាំងសម្រាប់អូសខ្សែអុបទិច និងតម្លើងអង់តែនទូរស័ព្ទចល័ត ដើម្បីផ្តល់សេវាទូរគមនាគមន៍គ្របដណ្តប់នៅតាមបណ្តោយផ្លូវល្បឿនលឿន។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកធនាគារ

ធនាគារជាតិនៃកម្ពុជា ជូនដំណឹងពី«វិធីសាស្រ្តកំណត់អត្រាប្ដូរប្រាក់ផ្លូវការ»

8/2/2022
ធនាគារជាតិនៃកម្ពុជាចេញសេចក្តីជូនដំណឹងពី៖ «វិធីសាស្រ្តនៃការកំណត់អត្រាប្ដូរប្រាក់ផ្លូវការ» នៅថ្ងៃទីទី០២ ខែសីហា ឆ្នាំ២០២២។ ការជូនដំណឹងនេះ ធនាគារជាតិនៃកម្ពុជាបានដាក់ឲ្យប្រើប្រាស់ប្រព័ន្ធជួញដូរប្រាក់រៀលអន្តរធនាគា (NBCP) ចាប់ពីឆ្នាំ២០១៨ ក្នុងគោលដៅបង្កើនប្រសិទ្ធភាពនិងតម្លាភាពក្នុងទីផ្សារប្តូរប្រាក់នៅក្នុងប្រទេសកម្ពុជា។
~
អត្ថបទដោយ៖
Phoung Somphors
អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236