ការទិញធានារ៉ាប់រងយានយន្ត គួរតែជាកាតព្វកិច្ច?
7/28/2022
និយ័តករធានារ៉ាប់រងកម្ពុជា និងសមាគមធានារ៉ាប់រងកម្ពុជា បានចេញចេញសេក្តីប្រកាសព័ត៌មានស្តីពី៖«ការធានារ៉ាប់រងយានយន្តជាកាតព្វកិច្ច»។ ការធានារ៉ាប់រងយានយន្តជាកាតព្វកិច្ច ត្រូវបាននិយ័តករធានារ៉ាប់រងកម្ពុជា ឱ្យដឹងថាគឺជាគោលនយោបាយគាំពារសុវត្ថិភាពហិរញ្ញវត្ថុក្នុងសង្គមសម្រាប់បុគ្គលម្នាក់ៗ ដែលពាក់ព័ន្ធនឹងការធ្វើចរាចរណ៍នៅលើដងផ្លូវសាធារណៈនិងត្រូវបានដាក់ឱ្យអនុវត្តស្ទើរគ្រប់ប្រទេសលើសកលលោក។