៦ខែដើមឆ្នាំ ពន្ធដារប្រមូលពន្ធបានជាង ១៩៧០លានដុល្លារ កើនឡើង ២៩,៨៧% ធៀបនឹងឆ្នាំ២០២១
7/23/2022
សរុបរយះពេល៦ខែ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារប្រមូលបានចំណូលពន្ធ-អាករ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញមានចំនួន ៧៩៨០,៥៧ ប៊ីលាលរៀល (ប្រមាណជា ១៩៧០,៥១លានដុល្លារ) ស្មើនឹង៦៩,៨៩% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ។ បើធៀបនឹងចំណូលពន្ធ-អាកររយះពេលដូចគ្នា ឆ្នាំ២០២១ កើនឡើងចំនួន ១៨៣៣,៥៩ ប៊ីលានរៀល (ប្រមាណជា ៤៥២,៧៤លានដុល្លារ) ស្មើនឹង ២៩,៨៧%។